ត្រៀម! ឡាន Range Rover ឆ្នាំ២០២២ ដូររូបរាងថ្មីទាំងស្រុង នឹងបង្ហាញខ្លួន ថ្ងៃទី២៦ ខែតុលា នេះ!

ក្រុមហ៊ុន Land Rover បានបញ្ជាក់អំពីការដាក់បង្ហាញនូវរថយន្ត Range Rover ជំនាន់ថ្មី តាមរយៈកម្មវិធីអនឡាញរបស់ខ្លួន ដែលនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ខាងមុខនេះតែម្តង។

បើយោងតាមវីដេអូឃ្លីបខ្លីមួយខ្សែ បានបង្ហាញឲ្យឃើញថា Range Rover ថ្មី នឹងទទួលបានការឌីហ្សាញបែបទាន់សម័យ ប៉ុន្តែនៅតែរក្សារូបរាង ឲ្យមើលទៅស្គាល់ថាជា Range Rover ដដែល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Gerry McGovern ដែលជា CCO នៃក្រុមហ៊ុន Jaguar Land Rover បានចាត់ទុក Range Rover ជំនាន់ថ្មីថាជា “Range Rover ដែលគួរឲ្យចង់បានបំផុត”។

សូមបញ្ជាក់ផងដែរថា រថយន្ត Range Rover នឹងប្រើប្រាស់គ្រោងឆ្អឹង MLA platform ហើយត្រូវបានគេរំពឹងថា នឹងផ្តល់ជម្រើម៉ាស៊ីន plug-in hybrid និង ប្រើថាមពលអគ្គិសនីសុទ្ធ ព្រមទាំងប្រភេទ SVR ដែលផ្តោតលើ Performance ជាមួយនឹងម៉ាស៊ីន twin-turbo ចំណុះ ៤,៤លីត្រ V8 ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម