BMW 330e ប្រភេទ Plug-in Hybrid ជិះ១០០គ.ម៉ ស៊ីសាំងមិនដល់ ២លីត្រ

BMW ទើបតែបានបញ្ចេញរថយន្ត Sedan ស្ព័រ ប្រភេទ Plug-in Hybrid ម៉ូដែល 3 Series 330e ជាផ្លូវការ។

330e ថ្មី​ មានចំណុចខ្លាំងបំផុតលើដំណើរការ និង​កម្រិត​ស៊ីសាំង។ វាប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង ជាមួយ​ម៉ូទ័រ​អគ្គិសនី​មួយ មានកម្លាំងសរុប ២៥២ សេះ ថែមទាំងមានជំនួយពីមុខងារ XtraBoost (​លើ​មុខងារ​បើកបរ Sport Mode) បន្ថែម​កម្លាំង ៤១ សេះ​ទៀត សរុប​ស្មើ​នឹង ២៩២ សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW 330e អាច​ជាន់​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល ៦,០ វិនាទី ហើយ​មាន​ល្បឿន​អតិបរមា ២៣០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

អ្វី​ដែល​សំខាន់​បំផុត​ វា​មាន​កម្រិត​ស៊ីសាំង​តិច​ត្រឹមតែ ១,៧ លីត្រ​ប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រ។ រឹត​តែ​អស្ចារ្យ​ ថាមពលអាគុយទំហំ ១២ គីឡូវ៉ាត់​ម៉ោងបំពាក់​លើ​ម៉ូដែល 330e អាច​​ឲ្យ​វាបើកបរ​ដោយ​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ បាន​ចម្ងាយ ៦០ គីឡូម៉ែត្រ ក្នុង​ល្បឿន​ដល់​ទៅ ១៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោងឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម