Ford, GM, Mercedes, Volvo, BYD, JLR ប្តេជ្ញាបញ្ចប់ការផលិតម៉ាស៊ីនប្រើប្រេង នៅត្រឹមឆ្នាំ ២០៤០

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តធំៗចំនួន ៦ បានសន្យាថា នឹងបញ្ឈប់ការផលិតយានយន្តដែលប្រើឥន្ធនៈនៅជុំវិញពិភពលោក នៅឆ្នាំ ២០៤០ តែម្តង។

ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​កិច្ច​ពិភាក្សា​ស្តីពី​អាកាសធាតុ​ នៅ​ក្នុង​ទីក្រុង Glasgow ប្រទេស​ស្កុតឡែន។ ប្រទេសមួយចំនួនក៏បានចូលរួមការសន្យានេះផងដែរ រួមមាន នូវែលសេឡង់ និងប៉ូឡូញ ដោយចូលរួមជាមួយក្រុមហ៊ុនជាច្រើនផ្សេងទៀតដែលបានប្តេជ្ញាចិត្តរួចហើយថា នឹងលក់តែរថយន្ត (ដឹកអ្នកដំណើរ) និង រថយន្ត (ប្រភេទវ៉ែន) ដែលគ្មានការបំភាយឧស្ម័ននៅឆ្នាំ ២០៤០ ឬឆាប់ជាងនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋ​អាមេរិក​ មិន​បាន​ចូល​រួម​ក្នុង​ការ​សន្យា​នេះ​ទេ ប៉ុន្តែ​រដ្ឋ​ដូច​ជា California និង New York បាន​ចុះ​ហត្ថលេខារួចទៅហើយ។

ការ​សន្យា​នោះ​រួមមានដូចជា ក្រុមហ៊ុន Ford, General Motors, Mercedes-Benz, Volvo, BYD, និង Jaguar Land Rover។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Uber ក៏​បាន​ចូល​រួម​ផង​ដែរ​។​ អវត្តមាន​គួរ​ឲ្យកត់​សម្គាល់នោះមាន​ដូចជា Volkswagen AG, Toyota, Nissan, Honda, BMW និង Hyundai៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម