រថយន្ត MG5 ប៉ុន្មានគ្រឿងដំបូង បានចាប់ផ្ដើមបង្ហាញវត្តមាននៅប្រទេសវៀតណាម ដូចនឹងអ្វីដែលហាងលក់ធ្លាប់បាននិយាយថារថយន្ត MG5 នឹងមានតាមហាងនៅចុងខែវិច្ឆិកា ឬដើមខែធ្នូ ដើម្បីឲ្យអតិថិជនបានសាកល្បង។
ទាក់ទងនឹងផែនការប្រកាសចេញលក់នៅវៀតណាម MG5 ឆ្នាំ២០២១ ប្រហែលជាត្រូវរង់ចាំរហូតដល់ដើមឆ្នាំក្រោយ ខណៈដែលមានហាងលក់មួយចំនួនបានចាប់ផ្ដើមបើកទទួលការកក់ ដោយរំពឹងថារថយន្តនេះមានតម្លៃប្រមាណ ២ម៉ឺនដុល្លារ ទៅ ២,៤ម៉ឺនដុល្លារ ដោយវាជារថយន្តដែលនាំចូលពីប្រទេសថៃ។
ចំណុចទាក់ទាញរបស់ MG5 ឆ្នាំ២០២១ គឺការឌីហ្សាញបែបយុវវ័យដែលមើលទៅទាក់ភ្នែក ហើយវាមានបំពាក់ដោយអំពូលភ្លើង LED ជាមួយអំពូលភ្លើងបំភ្លឺពេលថ្ងៃ មើលទៅកាន់តែលេចធ្លោ។
នៅលើទីផ្សារវៀតណាម MG5 ឆ្នាំ២០២១ ទំនងជាមានតែជម្រើសម៉ាស៊ីនស្តង់ដារ ដែលមានចំណុះ ១,៥លីត្រ អាចផលិតកម្លាំងបាន ១១៨សេះ និងគួបផ្សំជាមួយប្រអប់លេខដៃ៥វគ្គ ឬប្រអប់លេខ CVT៕