GAC បង្ហាញចេញរថយន្តអគ្គិសនី Aion LX Plus ឆ្នាំ២០២២ ជិះពីភ្នំពេញ ទៅដល់រតនៈគិរី ហើយសល់ទៀត

ក្រុមហ៊ុន GAC បានធ្វើការបង្ហាញចេញនូវរថយន្តអគ្គិសនីថ្មី Aion LX Plus ឆ្នាំ២០២២ ក្នុងកម្មវិធីតាំងពិពណ៌រថយន្ត Guangzhou Auto Show ឆ្នាំ២០២១ ជាផ្លូវការ ដែលផលិតឡើងសម្រាប់ទីផ្សារប្រទេសចិន។

រថយន្តនេះមានប្រវែងសរុប ៤,៨៣៥ មម ទទឹង ១,៩៣៥ មម កម្ពស់ ១,៦៨៥ មម និងប្រវែងគម្លាតកង់ ២,៩២០ មម។ វាបានបំពាក់ជាមួយអាគុយដែលមានថាមពល ១៤៤,៤ គីទ្បូវ៉ាត់ ដែលសាកពេញម្តងអាចធ្វើដំណើរបានដល់ ១០០៨ គីទ្បូម៉ែត្រ (៦២៦-mile) និងអាចផលិតកម្លាំង ៧២៥ សេះ រត់ដោយកង់ ៤ ជាមួយនឹងប្រអប់លេខដៃ ២ វគ្គ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនី GAC Aion LX Plus បានបំពាក់នូវអេក្រង់កម្សាន្ត Touch Screen ទំហំ ១៥,៦អ៊ីញ ប្រើប្រាស់ប្រភេទឈីប Qualcomm 8155 8-core និងកម្មវិធីឈ្មោះថា ADiGO ៤.០។ បន្ថែមជាមួយដំបូលបើកខាងលើប្រភេទ Panoramic Sunroof, ឧបករណ៍បំពងសំលេង Alpine ចំនួន ១០ ចំណុច ព្រមទាំងកៅអីពូកស្បែកប្រណិត Nappa។

យ៉ាងណាមិញក្រុមហ៊ុន GAC មិនទាន់បានបញ្ជាក់អំពីតម្លៃផ្លូវការររថយន្តនេះនៅទ្បើយទេ ប៉ុន្តែត្រូវបានគេរំពឹងថាវានឹងមានតម្លៃចាប់ពី ៣៥​ ៩៥៧ ដុល្លារ ដល់ ៥៥ ៧៥០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម