ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ទ្បានអគ្គិសនីចិន Xpeng សាកថ្ម ៥នាទី អាចបើកបរបានចម្ងាយ ២០០គីឡូម៉ែត្រ

ទ្បានអគ្គិសនីចិន Xpeng សាកថ្ម ៥នាទី អាចបើកបរបានចម្ងាយ ២០០គីឡូម៉ែត្រ

ក្រុមហ៊ុន Xpeng បានធ្វើការបង្ហាញចេញនូវរថយន្តអគ្គិសនីថ្មីម៉ូឌែល G9 ឆ្នាំ២០២២ ក្នុងកម្មវិធីតាំងពិពណ៌រថយន្ត Guangzhou Auto Show ឆ្នាំ២០២១ ជាផ្លូវការ ដែលផលិតឡើងសម្រាប់ទីផ្សារប្រទេសចិន។

សម្រាប់រថយន្ត Xpeng G9 នេះបំពាក់នូវម៉ាស៊ីនថ្មី XPower 3.0 និងបច្ចេកវិទ្យាសាកភ្លើង ៨០០ វ៉ុល ដែលអាចសាកថ្ម ៥ នាទី អាចបើកបរបានចម្ងាយ ២០០ គីទ្បូម៉ែត្រ (124 Miles ) ។

ចំពោះរថយន្ត Xpeng G9 បានបំពាក់នូវបច្ចេកវិទ្យា Xpilot 4.0 ជាប្រព័ន្ធបើកបរដោយស្វ័យដោយភាពវៃឆ្លាត ព្រមទាំងប្រើប្រាស់ប្រព័ន្ធសេនស័ន LiDAR ចំនួន ២គ្រាប់នៅក្រោមចង្កៀងមុខផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្ទាំងផ្សាយពាណិជ្ជកម្ម