Nissan គ្រោងនឹងចំណាយទឹកប្រាក់ច្រើនជាង ១៧ ពាន់លានដុល្លារ ក្នុងការផលិតរថយន្តអគ្គិសនី ២៣ ម៉ូដែល នៅត្រឹមឆ្នាំ២០៣០

ក្រុមហ៊ុន Nissan បានធ្វើការបង្ហាញចេញនូវគំរូរថយន្តអគ្គិសនីចំនួន ៤ម៉ូឌែល និងបានប្រកាសអំពីមហិច្ឆិតារបស់ខ្លួននៅឆ្នាំ២០៣០( Nissan Ambition 2030)ដែលនឹងធ្វើការបង្ហាញចេញនូវរថយន្តអគ្គិសនីថ្មីចំនួន ២៣​ ម៉ូដែល ដោយក្នុងនោះមានរថយន្តអគ្គិសនីសុទ្ធ(EV)ចំនួន​ ១៥គ្រឿង។

សម្រាប់រយៈពេល ​៥ឆ្នាំខាងមុខក្រុមហ៊ុន Nissan នឹងវិនីយោគទឹកប្រាក់ច្រើនជាង ១៧,៦ ពាន់លានដុល្លារ(2 trillion yen) ដើម្បីពន្លឿនការបង្កើនថាមពលអគ្គិសនី និងអភិវឌ្ឍន៍បច្ចេកវិទ្យានៃការផលិតអាគុយរបស់ខ្លួន។ ដោយរថយន្តអគ្គិសនី ២០ម៉ូដែល នឹងភ្ជាប់មកជាមួយបច្ចកវិទ្យា e-POWER ហើយនៅឆ្នាំ ២០២៦ Nissan រំពឹងថាចំនួនលក់រថយន្តអគ្គិសនីនៅទីផ្សារអឺរ៉ុបនឹងមានចំនួន ៧៥%​ នៅប្រទេសជប៉ុនមានចំនួន ៥៥% និងនៅប្រទេសចិនមានចំនួនជាង៤០% ខណៈពេលនៅទីផ្សារអាមេរិកមានចំនួន ៤០% នៅត្រឹមឆ្នាំ ២០៣០។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដើម្បីសម្រេចបាននូវមហិច្ឆិតារបស់ខ្លួន Nissan នឹងអភិវឌ្ឍន៍ឲ្យប្រសើរឡើងលើបច្ចេកវិទ្យានៃអាគុយលីចូម-អ៊ីយ៉ុងនាពេលបច្ចេុប្បន្នរបស់ខ្លួន និងបានណែនាំបច្ចេកវិទ្យា Cobalt-free ដើម្បីកាត់បន្ថយការចំណាយលើអាគុយចំនួន ៦៥% នៅឆ្នាំ ២០២៨។

លើសពីនេះនៅឆ្នាំ​២០២៨ Nissan ផ្តល់អោយរថយន្តអគ្គិសនីរបស់ខ្លួននូវការដំណើរដោយអាគុយ Solid-state ជាមួយផែនការនៃពង្លឿនការសាងសង់រោងចក្រនៅ Yokohama អោយរួចរាល់នៅដើមឆាំ្ន ២០២៤។ ក្រុមហ៊ុន Nissan រំពឹងថាប្រើប្រាស់នៅអាគុយ Solid-state នៅឆ្នាំ​២០២៨ នឹងជួយអោយតម្លៃអាគុយនេះចុះនៅត្រឹម ៧៥​ ដុល្លារ/គីឡូវ៉ាត់ម៉ោង។

បន្ថែមពីនេះ Nissan ក៏មានបំណងក្នុងការបង្កើនសមត្ថភាពនៃផលិតអាគុយជាសកលរបស់រហូតដល់ ៥២ 000 000គីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០២៦ និង ១៣០​ 000 000គីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០៣០ផងដែរ។

ចំពោះគំរូរថយន្តអគ្គិសនីទាំងបួនដែលបានបង្ហាញឡើងដោយក្រុមហ៊ុន Nissan អំឡុងពេលការប្រកាសអំពីមហិច្ឆិតារបស់ខ្លួននៅឆ្នាំ២០៣០( Nissan Ambition 2030)នេះរួមមាន Nissan Chill-Out, Max-Out , Nissan Surf-Out និង Nissan Hang-Out។ ដោយគំរូរថយន្តទាំង ៤ម៉ូឌែលនេះ នឹងត្រូវបានផលិតឡើង ជាមួយការប្រើប្រាស់នូវគ្រោងឆ្អឹង CMF-EV របស់ Nissan ផ្ទាល់៕

Nissan Chill-Out Concept
Nissan Max-Out Concept
Nissan Surf-Out Concept
Nissan Hang-Out Concept
ផ្ទាំងផ្សាយពាណិជ្ជកម្ម