ថ្មីៗនេះក្រុមហ៊ុន Tank បានបង្ហាញនូវរថយន្តប្រភេទ SUV ក្នុងពិពណ៌ Motor Expo 2021 ជាលើកដំបូងក្នុងពិភពលោក មុខដំណើរការដាក់លក់ជាផ្លវការសម្រាប់ទីផ្សារប្រទេសថៃឆាប់ៗនេះ។
សម្រាប់រថយន្ត Tank 500 HEV ប្រើប្រាស់ម៉ាស៊ីនកូនកាត់ ដែលដំណើរការរួមគ្នារវាងម៉ាស៊ីន ២.០ លីត្រ Turbocharged និងម៉ូទ័រអគ្គិសនី ផលិតកម្លាំង ២៤៥សេះ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ 9HAT ៩វគ្គ៕
ចំពោះការឌីហ្សាញខាងក្នុងវិញរថយន្ត Tank 500 HEV បានបំពាក់នូវកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ សម្រាប់ផ្តល់ព័ត៌មានពេលបើកបរ និងអេក្រង់ ១៤,៦ អ៊ីញប្រភេទ Touch Screen នៅចំកណ្តាល រួចមានអេក្រង់បញ្ជាខាងក្រោយ វាភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើកបរដ៏ឆ្លាតវៃ ដូចជាការឡើងចុះចំណោត ប្តូរគន្លង ផ្លាស់ប្តូរគន្លងផ្លូវ ដើម្បីបញ្ចៀសឧបសគ្គ និងជំនួយចង្កូតសង្គ្រោះបន្ទាន់ ដែលអាចដំណើរការបានទាំងផ្លូវហាយវេ និងផ្លូវល្បឿនលឿនក្នុងទីក្រុង។