បន្ថាប់ពីមានការបែកធ្លាយខិត្តប័ណ្ណកាលពីប៉ុន្មានសប្តាហ៍មុន នាពេលនេះ Suzuki បានចេញផ្សាយរូបភាពដំបូងនៃរថយន្ត Alto ជំនាន់ទី៩ សម្រាប់ទីផ្សារប្រទេសជប៉ុន។
សម្រាប់ JDM-spec រថយន្ត Alto មានភាពខុសគ្នាទាំងស្រុងពីម៉ូដែល Suzuki Maruti Alto ដែលមានលក់នៅ ឥណ្ឌា និងទីផ្សារផ្សេងទៀត។ Alto ស៊េរីថ្មីនៅរក្សារូបរាងជា two-box hatchback ដដែល ប៉ុន្តែតួខ្លួនត្រូវបានរចនាឡើងវិញថ្មី ដោយនៅផ្នែកខាងមុខមានមានចង្កៀង ឌីស្សាញរាងមូលជាងមុនបើប្រៀបទៅនឹងរថយន្តជំនាន់មុនដែលបានបង្ហាញកាលពីឆ្នាំ ២០១៤ ខណៈ ផ្នែកខាងក្នុងមានការរចនាឡើងវិញអោយកាន់តែប្រសើទៅលើ ផ្ទៃតាប្លូ ប្រព័ន្ធកុងទ័រ ដៃចង្កូត និងកន្លែងផ្ទុកឥវ៉ាន់ផងដែរ។
ហើយវានឹងនាំមកនូវបច្ចេកវិទ្យាបន្ថែមទៀតរួមទាំងប្រព័ន្ធ Advanced driver-assistance systems (ADAS) រួមមាន Autonomous Emergency braking , forward collision warning , Lane departure warning និង high-bean assist។
រថយន្ត Suzuki Alto នឹងប្រើប្រាស់ម៉ាស៊ីនប្រភេទ mild-hybrid ទំហំ ៣ ស៊ីឡាំង មានកម្លាំ ២១,៥សេះ គួបផ្សំនឹង (ISG) និងអាគុយលីចូម។
រថយន្ត Suzuki Alto រំពឹងថានឹងកមដល់ទីផ្សារជប៉ុនក្នុងឆ្នាំ២០២២ ខណៈ រថយន្តម៉ូដែល Alto ជំនាន់ថ្មីនឹងមាននៅលើផ្សេងទៀតក្នុងពេលឆាប់ៗនេះ៕