Hyundai loniq 5 ២០២២ ចេញតួរលេខផ្លូវការ សាកថ្មម្តងជិះបានចម្ងាយរហូត ៤៨៨ គីឡូម៉ែត្រ

ក្រុមហ៊ុន Hyundai Motor America បានធ្វើការប្រកាសអំពីតួរលេខផ្លូវការនៃរថយន្ត loniq 5 ២០២២ ដែលបានចេញដោយស្ថាប័ន EPA ដែលអាចបើកបរបានចម្ងាយរហូតដល់ ៤៨៨ គីឡូម៉ែត្រ ក្នុងការសាកថ្មម្តង។

ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់សម្រប់ត្រកូល loniq 5s ប្រភេទប៉ុងមួយ ដែលមានអាគុយទំហំ ៧៧.៤ គីឡូវ៉ាត់ម៉ោង ខណៈម៉ូដែលទាំងនេះមានកម្លាំង ២២៥ សេះ និង កម្លាំងរមួល ៣៤៩​ ញ៉ូតុនម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯប្រភេទប៉ុងពីរ មានកម្លាំង ៣២០សេះ និងកម្លាំងរមួល ៦០៤ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៤១២​​ គីឡូម៉ែត្រ។

នៅពេលដែលថ្មសាកបាន​១០% នោះឆ្នាំងសាក 240V Level2 អាចបញ្ចូលថ្មពេញក្នុងរយៈពេល ៦ ម៉ោង ៤៣នាទី។ លើសពីនេះ ដោយសារបច្ចេកវិទ្យាសាកថ្មលឿនទំនើបរបស់រថយន្ត ៣៥០ គីឡូវ៉ាត់​ អាចសាកថ្មពី ១០ ដល់ ៨០% ប្រើរយៈពេលត្រឹមតែ ១៨នាទីប៉ុណ្ណោះ ខណៈដែលសាកថ្ម៥នាទីក៏អាចបើកបានចម្ងាយ ១០៩គីឡូម៉ែត្រដែល។

Hyundai បានបង្ហាញថា Loniq 5 នឹងផ្តល់ជូនក្នុងជម្រើស SE, SEL និង Limited ខណៈម៉ូដែល Entry-level មានកៅអីខាងមុខមានមុខងារកម្លៅ និងអេក្រង់ ទំហំ ១២,៣ អ៊ីញ ខណៈ Mid-level SEL បានបន្ថែមកៅអីពូកស្បែក, ភ្លើងលំអខាងក្នុង, បច្ចេកវិទ្យាសោរឌីជីថល និង Highway Driving Assist និងម៉ូដែលខ្ពស់បំផុត Limited ភ្ជាប់មកជាមួយដំបូលបើក និងប្រព័ន្ធជំនួយអ្នកបើកបរជាដើម។

ខណៈតម្លៃនៅមិនទាន់បានបញ្ជាក់ ក្រុមហ៊ុន Hyundai កំពុងកំណត់ការលក់ក្នុងទីផ្សារ ដោយរថយន្តអគ្គិសនីសុទ្ធនេះផ្តល់ជូនតែរដ្ឋមួយចំនួនដូចជា Arizona, California, Colorado, Connecticut, Florida, Illinois, Maine, Maryland, Massachusetts, New Jersey, New York, Oregon, Pennsylvania, Rhode Island, Texas, Vermont, Virginia, and Washington៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម