Chevrolet ចេញម៉ូដែលពិសេសនៃរថយន្ត Camaro ២០២២ ផលិតតែ ១០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារជប៉ុន

ក្រុមហ៊ុន Chevrolet ទើបតែបានប្រកាសចេញនូវរថយន្តម៉ូឌែលពិសេសនៃ Camaro មានឈ្មោះថា Wild Cherry Edition ជាមួយការផលិតត្រឹមតែ ១០គ្រឿងបុណ្ណោះហើយមានលក់ផ្តាច់មុខនៅក្នុងទីផ្សារជប៉ុន។

ជាក់ស្តែងមានតែរូបភាពមួយសន្លឹកប៉ុណ្ណោះនៃរថយន្តនេះបានបង្ហាញ នៅមិនទាន់ដឹងនៅឡើយថាផ្នែកខាងក្នុងមើលទៅដូចម្តេចខ្លះនោះទេ​ ខណៈ Chevrolet បាននិយាយថានឹងប្រើការបញ្ចូលគ្នារវាង jet black និង adrenaline red ពាសពេញកាប៊ីនដើម្បីធ្វើឲ្យមានភាពលេចធ្លោជាងម៉ូដែល Camaro ស្តង់ដារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តទាំង ១០គ្រឿងនេះនឹងត្រូវផលិតឡើងផ្អែកលើម៉ូឌែល Camaro LT RS របស់ជប៉ុនជាមួយតម្លៃចាប់ពី ៥២,៧៨៩ ដុល្លារ នឹងការលក់ជាផ្លូវការនៅថ្ងៃទី ៧ ខែធ្នូ ហើយចែកចាយគ្រោងនឹងចាប់ផ្តើមនៅខែឧសភា ឆ្នាំ២០២២។

ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកក៏បានប្រកាសអំពីតម្លៃត្រកូល Camaro ២០២២ ទាំងអស់នៅក្នុងប្រទេសជប៉ុំន ដោយម៉ូដែលប្រភេទ LT RS មានតម្លៃចាប់ពី ៥០,១៤៥ ដុល្លារ​ ខណៈម៉ូដែលដែលបានដំឡើងទៅ Camaro Convertible មានតម្លៃ ៥៨,០៧៧ ដុល្លារ និងម៉ូដែល​ដែលខ្ពស់ជាងគេ Camaro SS មានតម្លៃចាប់ពី ៦៤,២៤៦ ដុល្លារ​​ ។

នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុន Chevrolet បានបង្ហាញម៉ូដែលមានចំនួនកំណត់នៅប្រទេសជប៉ុន កាលពីខែ មករា ឆ្នាំ​ ២០២០ ក៏បានបញ្ចេញ ម៉ូដែល Camaro Heritage Edition ដែលមានតែ ៩០គ្រឿងប៉ុណ្ណោះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម