Peugeot បានបង្ហាញចេញនូវរថយន្ត 3008 Allure ស៊េរីឆ្នាំ ២០២២ ក្នុងពិពរណ៍រថយន្ត Motor Expo 2021 ជាមួយការដាក់លក់ក្នុងតម្លៃ ៥០ ៤៩៣ ដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសថៃ។
ការឌីហ្សាញរបស់រថយន្ត Peugeot 3008 Allure បានបំពាក់កង់ទ័រឌីជីថលទំហំ ១០អ៊ីញ, ប្រព័ន្ធកម្សាន្តភ្ជាប់មុខងារ Apple CarPlay, Android Auto និង Mirror Link។ បន្ថែមពីនេះប្រព័ន្ធរុករក 3D, ឧបករណ៍បំពងសំលេង ៦ ចំណុច, កន្លែងសាកថ្មឥតខ្សែ និងម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ ២តំបន់។
សម្រាប់ Peugeot 3008 Allure ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១.៦ លីត្រ ៤ស៊ីទ្បាំង ផលិតកម្លាំង ១៦៧ សេះ និងកម្លាំងរមួល ២៤៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ ៦វគ្គ រត់ដោយកង់ខាងមុខ៕