Toyota C-HR ឆ្នាំ ២០២០ បង្ហាញខ្លួនផ្លូវការ ថែមម៉ូដែល Hybrid ថ្មី រចនាកាន់តែអេម

Toyota បានបញ្ចេញ SUV ខ្នាតតូចម៉ូដែល C-HR ស៊េរីឆ្នាំ ២០២០ ជាផ្លូវការនៅអឺរ៉ុប ដោយបន្ថែមម៉ាស៊ីន Hybrid ថ្មី និង បច្ចេកវិទ្យាថ្មី រួមទាំង ការរចនាកាន់តែអេម ។

ឥឡូវនេះ Toyota C-HR ឆ្នាំ ២០២០ ប្រើម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Hybrid Dynamic Force កម្លាំង ១៨១ សេះ ជំនួសម៉ាស៊ីនចាស់ចំណុះ ១,៨ លីត្រ ដែលមានកម្លាំងត្រឹម ១២០ សេះ ។ វាក៏បានបំពាក់ប្រព័ន្ធបូមថ្មី ដែលជួយឲ្យការបើកបរកាន់តែមានផាសុកភាពផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងណា Toyota មិនបានបង្ហាញព័ត៌មានលម្អិតពី C-HR ប្រើម៉ាស៊ីនសាំងឡើយ ។ បន្ថែមពីលើនេះ Toyota C-HR អាចប្រើប្រាស់មុខងារ Apple CarPlay និង Android Auto មកស្តង់ដារតែម្តង ។

Toyota C-HR ឆ្នាំ ២០២០ ចែកចេញជា ៤ ម៉ូដែល គឺ C-HR Icon, C-HR Design, C-HR Excel និង C-HR Dynamic ដោយមានតម្លៃចាប់ពី ៣១ ៤៨០ ដុល្លារលើទីផ្សារចក្រភពអង់គ្លេស ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម