ថ្មីៗនេះក្រុមហ៊ុន Hyundai បានបញ្ចេញនូវរថយន្តម៉ូឌែល Ioniq 5 ស៊េរីឆ្នាំ២០២២ ប្រើប្រាស់អគ្គិសនី ដោយមានតម្លៃចាប់ពី ៤០ ៩២៥ សម្រាប់ទីផ្សារសហរដ្ឋអាមេរិកខាងជើង។
សម្រាប់ផ្តល់នូវជម្រើសអាគុយចំនួន ២ប្រភេទគឺទំហំ ៥៨គីឡូវ៉ាត់ម៉ោង(ម៉ូទ័រចំនួនមួយ) និង ៧៨គីឡូវ៉ាត់ម៉ោង(ម៉ូទ័រចំនួនពីរ)។
បន្ថែមពីនេះវាក៏បានបំពាក់នូវបច្ចេកវិទ្យាអាគុយកម្លាំង ៨០០វ៉ុលរបស់រថយន្តនេះ អាចសាកអាគុយពី ១០% ឡើងដល់ ៨០% ក្នុងពេលត្រឹម ១៨នាទី តាមរយៈដុំសាកល្បឿនលឿន ៣៥០គីឡូវ៉ាត់។
យ៉ាងណាមិញសម្រាប់រថយន្ត Hyundai Ioniq 5 ស៊េរីឆ្នាំ ២០២២ ផ្តល់នូវជម្រើស ៤ប្រភេទ។ ដោយប្រភេទ SE Standard Range មានតម្លៃចាប់ពី ៤០,៩២៥ ដុល្លារ, SE មានតម្លៃចាប់ពី ៤៤ ៨៧៥ដុល្លារ, SEL មានតម្លៃចាប់ពី ៤៨ ៣៧៥ដុល្លារ និងប្រភេទ Limited មានតម្លៃចាប់ពី ៥១ ៨២៥ដុល្លារ៕