រថយន្តអគ្គិសនីដែលអាចបើកបរបានចម្ងាយ ១ ០០០គ.មរបស់ Nio ត្រៀមបង្ហាញខ្លួនថ្ងៃទី ១៨នេះ

ក្រុមហ៊ុន Nio បានធ្វើការបង្ហាញចេញនូវវីដេអូ gif ខ្លីមួយបង្ហាញអំពីចង្កៀងក្រោយ នៃរថយន្តអគ្គិសនីថ្មីខ្លួន ដែលត្រៀមបង្ហាញជាផ្លូវការនាថ្ងៃទី១៨ នេះ។

ទោះបីនៅមិនទាន់ដឹងច្រើនពីរថយន្តក៏ដោយ របាយការណ៏បានបង្ហាញថាម៉ូដែលថ្មីនេះនឹងជារថយន្ត ET5 ប្រភេទ Sedan ដោយរថយន្តនេះនៅក្រោមម៉ូដែល ET7 ដែល Nio ហៅថា Smart Electric Flagship Sedan ដែលជារថយន្តទីមួយក្នុងចំណោមរថយន្ត ៣គ្រឿង ដែលផ្អែកលើបច្ចេកវីទ្យាគ្រោងឆ្អឹង Nio Technology Platform 2.0 ខណៈ ET5 អាចជារថយន្តទី២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែល ET7 មានកញ្ចប់ថ្ម ៧០ គីឡូវ៉ាត់ម៉ោង ដល់ ១៥០ គីឡូវ៉ាត់ និងអាចរត់បានចម្ងាយពី ៥០០ គីឡូម៉ែត្រ​ ដល់ ១,០០០ គីឡូម៉ែត្រ និងមានកម្លាំងរហូតដល់ ៦៤៤ សេះ និងកម្លាំងរមួល ៨៥០ ញ៉ូតុនម៉ែត្រ អាចបង្កើនល្បឿនពី ០ ដល់ ១០០ ប្រើរយះពេលតែ ៣,៩ វិនាទីប៉ុណ្ណោះ ។

ក្នុងនោះដែរ ET7 ភ្ជាប់មកជាមួយប្រព័ន្ធជំនួយអ្នកបើកបរជាមួយកាំមេរ៉ាដែលមានកម្រិតច្បាស់ 8Megapixels ដែលធំជាងកាំមេរ៉ារបស់ Tesla  1.2Megapixel និងបានបន្ថែមមុខងារពិសេសដូចជាប្រព័ន្ធសេនស័រ LiDAR និងឧបករណ៍ចាប់សញ្ញា urltrasonic សរុប៣៣ ។

Nio កំពុងបានបង្កើននូវបច្ចេកវិទ្យាប្តូរអាគុយថ្មី ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ផ្លាស់ប្តូរអាគុយដែលអស់នៅស្ថានីយសាកថ្មហើយយកអាគុយដែលសាកពេញមកជំនួសវិញដោយរំពឹងថានឹងចំណាយពេលត្រឹមតែ ៣ នាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម