នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅអគារ ទីស្នាក់ការកណ្តាលថ្មីរបស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) យើងសង្កេតឃើញមានអតិថិជនយ៉ាងច្រើនកុះករ មកធ្វើការទស្សនារថយន្តថ្មី និងយករថយន្តមកទទួលសេវាកម្ម ក្នុងថ្ងៃបើកដំណើរការអគារដ៏ថ្មីសន្លាង ទំនើបរបស់តូយ៉ូតា ក្រោមទិដ្ឋភាព និងបរិយាកាសដ៏រីករាយបំផុត។
គួរអោយសរសើរ និងភ្ញាក់ផ្អើលបំផុតនៅពេលដែលឃើញ ថ្នាក់ដឹកនាំកំពូលរបស់តូយ៉ូតា បានចុះមកទទួលអតិថិជនដោយផ្ទាល់ ជាមួយកម្រងផ្កាដើម្បីជាការថ្លែងអំណរគុណ ក៏ដូចជាស្វាគមន៌អតិថិជនដំបូងក្នុងថ្ងៃបើកដំណើរការនូវអគារទីស្នាក់ការកណ្តាលថ្មីនេះផងដែរ។
ទីស្នាក់ការកណ្តាលថ្មីនេះ មានបំរើសេវាកម្ម លក់រថយន្តថ្មី សេវាកម្មថែទាំរថយន្ត សេវាកម្មជួសជុលទូទៅ សេវាកម្មតោននិងបាញ់ថ្នាំ ជាមួយនឹងឧបករណ៍ទំនើបនិងស្របតាមបច្ចេកវិទ្យារបស់ប្រទេសជប៉ុនចុងក្រោយ ដែលមាន អាសយដ្ឋាននៅលើ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សំរាប់ពត័មានបន្ថែមសូមទទំនាក់ទំនង ០១៧ ៣៣៣៥០៣/ ០១៧ ២២២ ៥៣២។
កម្រងរូបភាពជាច្រើនត្រូវបានផ្តិតយកដូចខាងក្រោម៖