Audi TT RS Heritage Edition ២០២២ តម្លៃជាង ៨ម៉ឺនដុល្លារ ផលិតត្រឹម ៥0គ្រឿងប៉ុណ្ណោះ

ក្រុមហ៊ុន Audi បានធ្វើការបញ្ចេញនូវម៉ូឌែលពិសេសនៃរថយន្តត្រកូល TT ដែលមានសម្ថភាពខ្លាំង សម្រាប់ទីផ្សារសហរដ្ឋអាមេរិច ដែលអោយឈ្មោះថា Heritage Edition។

ម៉ូដែលពិសេស Heritage Edition ត្រូវបានផ្តល់ជូននៅជម្រើស ៥ពណ៌ ដោយក្នុងមួយពណ៌ៗមានត្រឹមតែ ១០​គ្រឿងប៉ុណ្ណោះ ដែលមានន័យថាសរុបត្រឹមតែ ៥០ គ្រឿងប៉ុណ្ណោះ។ រថយន្ត Audi TT RS Herigate Edition ស៊េរីឆ្នាំ២០២២ ពណ៌ត្រូវបានយកលំនាំតាមម៉ូដែលដើម Ur-Quattro ខណៈវាក៏មានអក្សរឡូហ្គូ Quattro នៅលើកញ្ចក់ខាងក្រោយ និងស៊ីឡាំងទាំង ៥។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីលើពណ៌តួរខ្លួនពិសេស ផ្នែកខាងក្នុងរថយន្តនេះភ្ជាប់ជាមួយជម្រើសគ្រឿងបរិក្ខា រួមទាំងពណ៌ដែលមិនត្រូវបានផ្តល់ជូនអតិថិជនអាមេរិកពីមុនមក។ ការអាប់ដេតផ្នែកខាងក្នុងផ្សេងទៀត រួមមានដៃចង្កូតស្រោបដោយស្បែក Alcantara និងភ្ជាប់មកជាមួយអក្សរ RD លើចង្កឹះលេខ និងកម្រាលព្រំ។

បន្ថែមជាមួយថាសកង់ទំហំ ២០​អ៊ីញ ខណៈម៉ូដែល Heritage Edition បានដកកាងខ្យល់ខាងក្រោយធម្មតា ដោយជំនួសមកវិញកាងខ្យល់ប្រភេទអេឡិចត្រូនិច និងចង្កៀងខាងក្រោយ OLED និងបំពង់ស៊ីមាំងខ្មៅបែបស្ព័រជាដើម។

បន្ថែមពីនេះល្បឿនកំពូលដែលកើនឡើងពី ២៤៩ គីឡូម៉ែត្រ/ម៉ោង ដល់ ២៨០ គីឡូម៉ែត្រ/ម៉ោង ដោយដំណើរការដោយម៉ាស៊ីនចំណុះ ២,៥ លីត្រ ទំហំ ៥ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ៣៩៤ សេះ និងកម្លាំងរមួល ៤៨០​ញ៉ុតុនម៉ែត្រ ដែលភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ doul-clutch ៧ វគ្គ និងប្រព័ន្ធ all-wheel drive ។

TT RS Heritage Edition មានតម្លៃចាប់ពី ៨៥,៣៥០ ដុល្លារ និងម៉ូដែល Premium ថ្លៃជាង ជាង TT RS ធម្មតា ១២,១៥០ ដុល្លារ​ ដែលចាប់ផ្តើមពី ៧៣,២០០ ដុល្លារ​។ តម្លៃទាំងពីរនេះរាប់បញ្ចូលតម្លៃដឹកជញ្ចូន ១០៤៥​ ដុល្លារ​ បន្ថែមទៀត ។ ការដាក់លក់ម៉ូដែល Special Edition និងធម្មតានៃ TT RS នឹងចាប់ផ្តើមនៅដើមឆ្នាំ​២០២២ ខាងមុខនេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម