រថយន្តដឹកទំនិញប្រើអគីសនីដំបូងគេរបស់ GM សាកថ្មម្តងជិះបានជាង ៤០០ គីឡូម៉ែត្រ

BrightDrop បានផ្តល់នូវគំរូរថយន្ត ៥០០ ដំបូងនៃរថយន្តពាណិជ្ជកម្មអគ្គិសនីរបស់ខ្លួនគឺ EV600 ខណៈ អតិថិជនដំបូងគេដែលបានទទួលរថយន្តដឹកជញ្ជូនថ្មី last-mile គឺ FedEx។

FedEx មានបំណងធ្វើឱ្យប្រតិបត្តិការសកលរបស់ខ្លួនមានភាពអព្យាក្រឹតកាបូននៅឆ្នាំ ២០៤០ ដោយមានជំនួយពីក្រុមហ៊ុន GM និង BrightDrop ឥឡូវនេះក្រុមហ៊ុនមានរថយន្តដឹកជញ្ជូនជាច្រើនដោយគ្មានការបំភាយឧស្ម័នទៀតទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះប្រើប្រាស់ជាមួយគ្រោងឆ្អឺង Ultium platform របស់ GM រថយន្តប្រភេទ Van ដឹកជញ្ជូន អាចបើកបានចំម្ងាយ ៤០២ គីឡូម៉ែត្រ ក្នុងការសាកម្តង និងមានការគាំទ្រការសាកថ្មលឿន DC ដល់ទៅ ១២០​ ​គីឡូវ៉ាត់ ដែលអាចបញ្ជូនបានចម្ងាយ ២៤៧​​ គីឡូម៉ែត្រ ត្រឹមរយះពេលតែ១ម៉ោងប៉ុណ្ណោះ ។

រថយន្តនេះមានបំពាក់ជាមួយទ្វាររ៉ូត, ផ្លូវដើរក្នុងកាប៊ីនធំទូលាយ និងកន្លែងផ្ទុកទំនិញជាង ១៦,៩៩០ លីត្រ ក្នុងនោះដែរ វាក៏ត្រូវបានបំពាក់ដោយ អេក្រង់ព័ត៌មានកំសាន្ត ទំហំ ១៣.៤ អ៊ីង និងប្រព័ន្ធសុវត្ថិភាពកន្លែងដឹកទំនិញ ជាមួយនឹងឧបករណ៍ចាប់សញ្ញាចលនាផងដែរ។

រហូតមកដល់ពេលនេះ BrightDrop បានទទួលការបញ្ជាទិញសរុបច្រើនជាង ១៨,០០០​ គ្រឿង នឹងច្រើនជាង ១២,០០០ គ្រឿងសម្រាប់ EV600 និង ៥,៤០០ គ្រឿងសម្រាប់ smaller EV410 ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម