ក្រុមហ៊ុន Toyota បញ្ចេញនូវម៉ូឌែល Corolla ប្រើប្រាស់ម៉ាស៊ីន Hybrid ស៊េរីឆ្នាំ២០២២ ប្រភេទ Sedan បានបង្ហាញខ្លួនជាលើកដំបូងនៅក្នងសហរដ្ឋអាមេរិក។
បន្ថែមពីនេះរថយន្ត Toyota Corolla Hybrid មាន ៤ driving modes ដូចជា៖ normal, eco, sports និង EV។
សម្រាប់រថយន្ត Toyota Corolla Hybrid បានប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១.៨ លីត្រ ទំហំ ៤ស៊ីទ្បាំង រួមដំណើរជាមួយនឹងម៉ូទ័រអគ្គិសនីពីរ ផលិតកម្លាំង ១២១សេះ។
រថយន្ត Toyota Corolla Hybrid បានបំពាក់នូវអេក្រង់បង្ហាញព័ត៌មាន ទំហំ ៧ អ៊ីញ, ប្រព័ន្ធកម្សាន្តភ្ជាប់មុខងារ Apple CarPlay, Googles និង Android Auto ប្រភេទ Touch screen ទំហំ ៨ អ៊ីញ ។ លើសពីនេះពីវាក៏មាន google’s AI voice recognition assist និង Alexa តភ្ជាប់ជាមួយនឹង Wi-Fi និងប្រព័ន្ធ GPS ផងដែរ។
បន្ថែមពីនេះប្រព័ន្ធ Toyota Safety Sense ត្រូវបានបំពាក់នូវមកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារ ដូចជា៖ pre-collision system, Dynamic Radar Cruise Control, (Lane Departure Warning, Lane Trace Assist និង Road Sign Assist ជាដើម ៕