Infiniti QX50 ឆ្នាំ ២០២០ បន្ថែមបច្ចេកវិទ្យាថ្មី ឯតម្លៃជាង ៣ម៉ឺនដុល្លារ

Infiniti QX50 បានទទួលការរចនាឡើងវិញកាលពីស៊េរីឆ្នាំ ២០១៩ ប៉ុន្តែសម្រាប់ស៊េរីឆ្នាំ ២០២០ នេះ វាទទួលបានការអាប់ដេតជាច្រើន លើផ្នែកបច្ចេកវិទ្យា។

ឥឡូវនេះ QX50 បំពាក់ប្រព័ន្ធ InTouc Infotainment System ថ្មី ហើយបំពាក់អេក្រង់ពីរ ទំហំ ៨អ៊ីង នៅខាងលើ និង ៧អ៊ីង នៅខាងក្រោម។ ប្រព័ន្ធថ្មីនេះក៏អាចភ្ជាប់ជាមួយមុខងារ Android Auto និង Apple CarPlay បានផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

QX50 ឆ្នាំ ២០២០ បំពាក់ចង្កៀងមុខប្រភេទ LED ដែលគេហៅថា Ice Cube និង អំពូលកាត់អ័ព្ទប្រភេទ LED ដូចគ្នា , ដំបូលកញ្ចក់ Panoramic Moonroof និង យ៉ាន់ទំហំ ២០អ៊ីងមកស្តង់ដារតែម្តង។

រីឯផ្នែកខាងក្នុង វាបំពាក់កៅអីស្បែកមានមុខងារកម្តៅ , ដៃចង្កូតមានមុខងារកម្តៅ , ប្រព័ន្ធសំឡេង Bose , កញ្ចក់មើលក្រោយកាត់ពន្លឺអូតូ និង GPS ជាដើម ។

ក្រៅពីនោះ វាក៏បំពាក់មុខងារជំនួយការបើកបរជាច្រើន ដូចជា Intelligent Cruise Control, Blind Spot Intervention, Lane Departure Intervention, Distance Control Assist, High Beam Assist, Rear Cross Traffic Alert, Rear Automatic Braking និង Forward Emergency Braking with Pedestrian Detection ជាដើម។

Infiniti QX50 ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ VC-Turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៦៨សេះ ប្រើប្រអប់លេខអូតូប្រភេទ CVT ហើយក៏មាន Option ប៉ុងពីរដែរ។ វាមានតម្លៃចាប់ពី ៣៧ ២៥០ដុល្លារនៅលើទីផ្សារសហរដ្ឋអាមេរិក ហើយនឹងចេញលក់ក្នុងពេលឆាប់ៗខាងមុខនេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម