David Beckham ទិញឡាន Maserati MC20 Fuoriserie Edition ជិះផ្ទាល់ខ្លួន

អតីតកីឡាករបាល់ទាត់ដ៏ល្បីឈ្មោះ David Beckham ថ្មីៗនេះ ទើបតែបានទិញរថយន្ត Maserati MC20 Fuoriserie Edition ដើម្បីជិះផ្ទាល់ខ្លួន។

Beckham បាននិយាយថា “កាលពី១ឆ្នាំមុន ខ្ញុំបានទៅរោងចក្ររបស់ Maserati នៅអ៊ីតាលី ដើម្បីរើសយក Option រថយន្ត MC20 របស់ខ្ញុំ”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួររំលឹកឲ្យដឹងដែរថា រថយន្ត Maserati MC20 ដែលប្រជែងជាមួយនឹងដៃគូខ្លាំងៗ ដូចជា Lamborghini, Ferrari និង McLaren ថ្មីៗនេះក៏បានជាប់ឈ្មោះជា “Product Design of the Year” ពី European Product Design Award 2021 ផងដែរ។

រថយន្ត Maserati MC20 បានបំពាក់ជាមួយម៉ាស៊ីន ៣,០ លីត្រ twin-turbocharged ទំហំ ៦ស៊ីឡាំង ប្រើប្រព័ន្ធ Dual Injection ដែលបំផុតតាមរថយន្តប្រណាំង F1 ប្រើប្រាស់ប៊ូហ្ស៊ីភ្លោះ (twin-spark plugs) ផ្តល់នូវកម្លាំង​ ៦២១សេះ កម្លាំងរមួល ៧៣០ញ៉ូតុនម៉ែត្រ។ រថយន្តបំពាក់មកជាមួយប្រអប់លេខអូតូ ៨វគ្គ Dual-clutch បញ្ជូនកម្លាំងទៅកង់ក្រោយ តាមរយៈប្រព័ន្ធគ្រប់គ្រងប៉ុង Limited-slip ដែលអាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលតិចជាង ២,៩វិនាទី ហើយមានល្បឿនអតិបរមាដល់ ៣២៥គីឡូម៉ែត្រក្នុងមួយម៉ោង។

សូមបញ្ជាក់ថា រថយន្ត Maserati MC20 ត្រូវបានដាក់លក់នៅលើទីផ្សារប្រទេសអូស្ត្រាលី ក្នុងតម្លៃ ៣១០ ៦២៩ដុល្លារ រីឯទីផ្សារប្រទេសញូហ្សែលែន មានតម្លៃ ២៥៧ ៣៦១ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម