ម៉ូដែលទាំងនេះបានបញ្ជាក់អំពីក្រុមហ៊ុនអស់ជាច្រើនទសវត្សរ៍ ដោយសារ Elise ត្រូវបានដាក់ឱ្យដំណើរការដំបូងក្នុងឆ្នាំ ១៩៩៦ វាត្រូវបានបន្តដោយ Exige ៤ឆ្នាំក្រោយមក ខណៈដែល Evora គឺជាចំណូលថ្មីដែលមានអាយុកាលតាំងពីឆ្នាំ ២០០៩ ។
ម៉ូដែល Elise ចុងក្រោយ លេខរាងទី ៣៥ ១២៤ គឺជា Sport 240 Final Edition ពណ៌លឿង ខណៈដែល Exige លេខរាងទី ១០,៤៩៧ និងចុងក្រោយគឺជា Heritage Green Cup 430 Final Edition និង Evora បានបញ្ចប់ត្រឹមលេខរាង ៦,១១៧ ចុងក្រោយគឺ metallic grey GT430 Sport ។
ក្នុងរយៈពេល ២៦ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានផលិតរថយន្តទាំង ៣ប្រភេទនេះបានចំនួនបានសរុប ៥១,៧៣៨ គ្រឿង ដែលជាចំនួនស្ទើតែពាក់កណ្តាលនៃផលិតកម្មសរុបរបស់ក្រុមហ៊ុន Lotus នៅក្នុងប្រវតិ្តសាស្ត្រ ៧៣ ឆ្នាំរបស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ តួលេខកាន់តែខ្ពស់នៅពេលដែល Lotus បានផលិតរថយន្តស្ព័រចំនួន ៩,៧១៥ បន្ថែមទៀតសម្រាប់ Tesla និង GM ម៉ូដែលទាំងនេះរួមមាន Tesla Roadster, Opel/Daewoo Speedster និង Vauxhall VX220 ជាដើម។
ការផលិតឥឡូវនេះបានបញ្ចប់ ដោយខ្សែសង្វាក់ផលិតកម្មនឹងត្រូវបានរុះរើ និងជំនួសដោយគ្រឿងបរិក្ខារទំនើបៗ ដើម្បីគាំទ្រដល់ការផលិតនៃម៉ូដែល Emira ។ ម៉ូដែលនោះគ្រោងនឹងចូលផលិតនៅ និទាឃរដូវក្រោយ ហើយក្រុមហ៊ុន Lotus បានកត់សម្គាល់ថា ពួកគេនឹងអាចផលិតបានដល់ទៅ ៥,០០០ គ្រឿងក្នុងមួយឆ្នាំ ៕