ទ្បានអគ្គិសនី INDI One សាកថ្មម្តងជិះបានចម្ងាយ ៤៨៣ គ.ម

[ទីផ្សារបរទេស] រថយន្តអគ្គិសនី INDI One ប្រភេទ Crossover ជាមួយនឹងរូបរាងស្រដៀងនឹងទ្បាន BMW i3 និង Tesla Model Y  បង្ហាញខ្លួននៅឯ CES តម្លៃខ្ទង់ ៤៥ ០០០ ដុល្លារ។

សម្រាប់ទ្បានអគ្គិសនី INDI One មានទំហំបណ្តោយ ៤ ៨០០ មម, ទទឹង ១,៩៨១ មម, និងកម្ពស់ ១ ៧០២ ហើយទំហំរបស់វាធំជាង Ford Mustang Mach-E និងTesla Model Y បន្តិច។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីហ្សាញផ្នែកខាងក្នុងនៃរថយន្តអគ្គិសនី INDI One បានបំពាក់នូវកុងឌីជីថល និងប្រព័ន្ថកម្សាន្តទំនើប Supercomputer របស់ខ្លួនដែលមិនធ្លាប់ឃើញពីមុខមក ដែលអាចដំណើរការលេងហ្គេមបានក៏ដូចជាការថត កែសម្រួល និងបង្ហោះវីដេអូដោយប្រើកាមេរ៉ាខាងក្នុង និងខាងក្រៅរបស់រថយន្តជាដើម។

បន្ថែមពីនេះព័ត៌មានលម្អិត នឹងប្រកាសចេញក្នុងពេលឆាប់ៗនេះ ប៉ុន្តែទ្បានអគ្គិសនីនេះអាចផ្ទុកឥវ៉ាន់បានចំនួន ១ ២១៨លីត្រ និងដំបូល​កញ្ចក់​បែប Panoramic ផង​ដែរ។

ទ្បានអគ្គិសនី INDI One ប្រើប្រាស់កញ្ចប់អាគុយទំហំ ៩៥ គីទ្បូវ៉ាត់ ដែលអាចផលិតកម្លាំង ៤១០សេះ ជួយអោយរថយន្តនេះបើកបរបានចម្ងាយ ៤៨៣ គីទ្បូម៉ែត្រ និងអាចបង្កើនល្បឿនពី ០-៦០ ក្នុងរយៈពេល ៥,៥វិនាទី។

យ៉ាងណាមិញចំពោះទ្បានអគ្គិសនី INDI Oneគ្រោងនឹងចាប់ផ្តើមទទួលយកការកក់ទុកក្នុងត្រីមាសទីមួយ ដោយការដឹកជញ្ជូនចាប់ផ្តើមនៅចុងឆ្នាំនេះ៕

 ប្រភព៖ Carscoops

ផ្ទាំងផ្សាយពាណិជ្ជកម្ម