[ទីផ្សារបរទេស] មកដល់ពេលនេះ យើងទាំងអស់គ្នាបានដឹងហើយថា រថយន្ត Ford F-150 Lightning ថ្មីនេះ ចែករំលែកការរចនាម៉ូដ Lightning អគ្គិសនីរបស់ខ្លួន ជាមួយនឹងការរចនារូបរាងពី F-150s ចាស់ៗ។
ហើយខណៈពេលដែលឈ្មោះនេះគឺសមសម្រាប់រថយន្តភីកអាប់អគ្គិសនី ហើយបានបន្សល់ទុកមនុស្សមួយចំនួនដែលប្រាថ្នាថាក្រុមហ៊ុន Ford នឹងផ្តល់ជូននៅជម្រើសដែលពឹងផ្អែកកាន់តែច្រើនទៅលើម៉ូឌែល Heritage ដែលមានថាមពលខ្លាំងរបស់ខ្លួន យ៉ាងហោចណាស់ទៅលើរូបរាង។
ក្រុមហ៊ុនផលិតរថយន្តល្បីឈ្មោះ Holley ហាក់ដូចជាមានអារម្មណ៍ដូចគ្នាដែរ ដោយពួកគេបានសម្រេចចិត្តបញ្ចេញនូវវីដេអូ Render រថយន្ត Lightning ថ្មីឲ្យដូចជារថយន្តភីកអាប់ដើមផងដែរ។
សម្រាប់រថយន្ត Lightning មានកម្លាំង ៥៦៣ សេះ និងកម្លាំងរមួល ១០៥១ ញូតុនម៉ែត្រ នៅលើម៉ាស៊ីននៅក្នុងលក្ខណៈពិសេសកំពូលរបស់រថយន្តនេះ Lightning ថ្មីមានថាមពលខ្លាំងជាង F-150 មកដល់បច្ចុប្បន្ន។ ហើយជាមួយនឹងល្បឿនពី ០-១០០គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេលប្រហែល ៤.៥ វិនាទី ដោយលឿនជាងពួកគេផងដែរ។
ដូចរថយន្ត Lightning ផ្សេងទៀត ការកំណត់រចនាសម្ព័ន្ធត្រឹមត្រូវតែមួយគត់គឺទ្វារ២ ប៉ុន្តែដើម្បីកុំឲ្យចេញឆ្ងាយពីការរចនាទ្វារ៤ Holley បានសម្របសម្រួល និងផ្អែកលើការរចនារបស់ពួកគេចេញពី SuperCab ដែលមានទ្រុងប្រវែង ៧៨អ៊ីញ ។
ក្នុងនោះដែរ ការកែប្រែដែលលេចធ្លោបំផុតរួមមាន widebody-kit, ប្រព័ន្ធ suspension ទាប និងថាសកង់ថ្មីទំហំ ២០ អ៊ីញជាមួយនឹងសំបកកង់ដែលមានកម្លាំងខ្លាំងជាងមុន។ វាក៏មានកាងខាងមុខ និងខាងក្រោយ ground-hugging ថ្មី, កាងលំអនៅលើទ្វាខាងក្រោយ និងបន្ទះ SVT Lightning នៅលើទ្រុងក្រោយផងដែរ ៕