[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានធ្វើការចេញលក់នូវម៉ូតូ Honda Lead 125 ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារក្នុងប្រទេសថៃជាផ្លូវការ ជាមួយតម្លៃ ១ ៦៦៣ដុល្លារ។
សម្រាប់ម៉ូតូ Honda Lead 125 បំពាក់នូវចង្កៀងមុខ LED, កាបាំងខាងមុខរាងជាងអក្សរ U ព្រមទាំងភ្ជាប់មកជាមួយរន្ធ USB និងប្រព័ន្ធ Smart key។ បន្ថែមពីនេះប្រអប់ផ្ទុកឥវ៉ាន់ខាងក្រោមកៅអីអាចដាក់មួកសុវត្ថិភាពបាន ២ និងធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ ៦លីត្រផងដែរ។
សម្រាប់ម៉ូតូ Honda Lead 125 ប្រើប្រាស់ម៉ាស៊ីន ePS+ 4 valve SOHC ចំណុះ ១២៤,៨សេសេ ផលិតកម្លាំង ១១ សេះ និងកម្លាំងរមួល ១១,៥ញ៉ូតុនម៉ែត្រ ។
លើសពីនេះ Honda Lead 125 បំពាក់បានផ្នែកខាងក្រោយជាបូម Telescopic និងប្រភេទហ្វ្រាំងឌីសខាងមុខ និងហ្វ្រាំងតាំបួនៅខាងក្រោយ ព្រមទាំងភ្ជាប់មកជាមួយសំបកកង់ខាងមុខទំហំ ១២អ៊ីង និងក្រោយទំហំ ១០អ៊ីង ជាដើម៕