Ford បន្ថែមជម្រើសពណ៌ពិសេសថ្មី សម្រាប់ Ranger Splash Limited Edition ២០២២

[ទីផ្សារបរទេស] កាលពីខែកញ្ញា​ ឆ្នាំ២០២១ កន្លងទៅ ក្រុមហ៊ុន Ford បានធ្វើការប្រកាសចេញនៅរថយន្ត Ford ranger Splash និង Splash Limited Edition ដែលបានអភិវឌ្ឍន៍ឡើងវិញ ក្រោយបាត់មុខអស់ជាង ៣១ឆ្នាំ។ ខណៈពេលនេះក្រុមហ៊ុន Ford ក៏បានបន្ថែមនូវជម្រើសពណ៌ពិសេស ទៅលើប្រភេទរថយន្តនេះ ដោយក្នុងនោះរួមមាន Snow Edition, Forest Edition និង Sand Edition ។

សម្រាប់ពណ៌ពិសេស Snow Edition ក្រុមហ៊ុន Ford គ្រោងដាក់លក់នៅនិទាឃរដូវឆ្នាំ ២០២២ និងភ្ជាប់មកជាមួយពណ៌ដែលហៅថា Avalanche។ ដោយផ្នែកខាងក្នុងរថយន្ត នឹងទទួលបានកៅអីស្បែកខ្មៅជាមួយនឹង Ash Grey accent។ ក្រុមហ៊ុន Ford នឹងផលិតរថយន្ត Ranger Splash Snow Edition ត្រឹមតែ ៧៥០ គ្រឿងប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
Snow Edition

រីឯ​ Forest Edition នឹងដាក់លក់ក្នុង​រដូវក្តៅ​ឆ្នាំ​២០២២។​ Forest Edition មាន​លក្ខណៈ​ពិសេស​ ជាមួយពណ៌តួរខ្លួន​ពណ៌​បៃតង​ Forged Green រួមជាមួយ​ពណ៌​ប្រផេះ លាយក្រហម ​នៅ​លើ​ប៉ាណាខាងមុខ​។ ការផលិតសម្រាប់ម៉ូដែលនេះត្រូវបានផលិតឡើងត្រឹមចំនួនកំណត់ ៥០០ គ្រឿងប៉ុណ្ណោះ។

Forest Edition

ចំណែក Sand Edition ក្រុមហ៊ុន Ford នឹងដាក់លក់នៅក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ ២០២២។ ដោយមានពណ៌ខាងក្នុង និងការតុបតែងគឺដូចគ្នានឹង Forest Edition ដែរ។ ចំពោះពណ៌ខាងក្រៅ Ford បានហៅវាថា Desert Sand ដែលជាពណ៌ផ្តាច់មុខ។ ទន្ទឺមនឹងនេះ Sand Edition ត្រូវបានផលិតឡើងត្រឹមចំនួនកំណត់ ៥០០គ្រឿងប៉ុណ្ណោះ។

សូមបញ្ជាក់ផងដែរថា ម៉ូដែលពិសេស Splash Limited Edition ទាំងអស់មានតម្លៃបន្ថែមពីលើម៉ូដែលស្តង់ដារចំនួន ១ ៤៩៥ដុល្លារទៀតផងដែរ៕

Sand Edition
ផ្ទាំងផ្សាយពាណិជ្ជកម្ម