ម៉ាកឡានអាមេរិកនេះលក់ដាច់ខ្លាំងនៅចិន ប៉ុន្តែបែរធ្លាក់ប្រជាប្រិយភាពនៅទឹកដីកំណើត

[ទីផ្សារបរទេស] តាមការចុះផ្សាយរបស់ Automotive News China បានឲ្យដឹង២០២១គឺជាឆ្នាំដំបូងហើយដែលម៉ាករថយន្ត Lincoln អាចលក់រថយន្តនៅប្រទេសចិន បានច្រើនជាងនៅសហរដ្ឋអាមេរិកដែលជាប្រទេសកំណើតរបស់ខ្លួន។

ជាក់ស្ដែងនៅចិនរថយន្តនេះអាចលក់ចេញបានសរុប ៩១ ០០០គ្រឿង នៅពេញមួយឆ្នាំ២០២១ ដែលមានកំណើន ៤៨% ធៀបនឹងចំនួនលក់ឆ្នាំ២០២០។ ចំណែកនៅអាមេរិកចំនួនលក់បានធ្លាក់ចុះ ១៨% មកនៅត្រឹម ៨៦ ៩២៩គ្រឿង ជាតួលេខប្រចាំឆ្នាំទាបបំផុតគិតចាប់តាំងពីឆ្នាំ២០១៣មក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហេតុផលដែលការលក់របស់ Lincoln នៅសហរដ្ឋអាមេរិកបានធ្លាក់ចុះអាចដោយសារវិបត្តិខ្វះខាតឈីបសកល ដែលកំពុងបន្តយាយីមកទល់បច្ចុប្បន្ន។ ចំណែកហេតុផលដែលរថយន្តនេះលក់ដាច់នៅចិន គឺដោយសារក្រុមហ៊ុនបានប្រកាសចេញរថយន្តថ្មីដ៏ទាក់ទាញ ដែលបង្កើតឡើងជាពិសេសសម្រាប់ទីផ្សារចិនដូចជារថយន្ត Zephyr រូបរាងថ្មីជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម