Honda Forza 125 ស៊េរីឆ្នាំ២០២២ ចេញលក់ជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានធ្វើការបញ្ចេញនូវម៉ូតូ Forza 125 ស៊េរីឆ្នាំ២០២២ ប្រភេទ Scooter ជាមួយនឹងរូបរាងកាន់តែស្ព័រ និងម៉ាស៊ីនកាន់តែខ្លាំងជាងមុន។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ម៉ូតូ Honda Forza 125 បានបំពាក់នូវអេក្រង់បង្ហាញថ្មី, រន្ធសាក USB កន្លែងផ្ទុកសម្រាប់មួកសុវត្ថិភាពពីរ  និង Smart Key បន្ថែមជាមួយ​ប្រព័ន្ធគ្រប់គ្រងលំនឹងម៉ូតូ HTSC, ប្រព័ន្ធហ្រាំងបន្ទាន់ ISS និងប្រព័ន្ធហ្វាំ្រ ABS ផងដែរ៕

ម៉ូតូ Honda Forza 125 ប្រើប្រាស់ម៉ាស៊ីន eSP+ ទំហំ ១ស៊ីទ្បាំង ចំណុះ ១២៥ សេសេ ផលិតកម្លាំង ១៤សេះ និងកម្លាំងរមួល ១២,២ ញ៉ូតុនម៉ែត្រ ដោយកម្រិតនៃការស៊ីសាំងរបស់ម៉ូតូនេះចាក់ ១ លីត្រ អាចជិះបានចម្ងាយ ៤២ គីទ្បូម៉ែត្រ៕

ប្រភព៖ greatbiker

ផ្ទាំងផ្សាយពាណិជ្ជកម្ម