[ទីផ្សារបរទេស] ក្រុមហ៊ុននាំចូល និងចែកចាយរថយន្តស៊េរីទំនើប នៅក្នុងប្រទេសវៀតណាម បានធ្វើការនាំយករថយន្ត Lotus Exige Sport 420 Final Edition មួយគ្រឿងដំបូងទៅកាន់ទីផ្សារប្រទេសវៀតណាម។
រថយន្ត Lotus Exige Sport 420 Final Edition ជារថយន្តជំនាន់ទី៣ ដែលម៉ាកយីហោអង់គ្លេសនាំមកប្រទេសវៀតណាមដែរ បន្ទាប់ពី Lotus Evora GT និង Lotus Elise។
សម្រាប់ Exige Sport មានប្រវែង ៤,០៨៤ មម, ទទឹង ១,៨០២ មម, កម្ពស់ ១,១២៩ មម និងកម្ពស់ពីដី ១៣០ មម ។ បន្ថែមពីនេះផ្ទៃខាងក្រៅនៃរថយន្ត Exige Sport ទទួលបានការឌីហ្សាញពណ៌ខៀវលាយជាមួយសរសៃកាបូន។ ព្រមទាំងមានថាស់កង់មុខទំហំ ១៧ អ៊ីញ និងខាងក្រោយទំហំ ១៨ អ៊ីង ជាមួយនឹងចង្កឹះហ្វ្រាំង AP Racing ពណ៌លឿង។
ចំពោះផ្នែកខាងក្នុងនៃរថយន្ត Lotus Exige Sport 420 Final Edition ត្រូវបានជំនួសដោយម៉ាស៊ីនចាក់ស៊ីឌី និងកុងទ័រឌីជីថល LCD នៅខាងក្រោយដៃចង្កូតបង្ហាញតែព័ត៌មានចាំបាច់ប៉ុណ្ណោះ។
រថយន្ត Lotus Exige Sport 420 Final Edition ប្រើប្រាស់ម៉ាស៊ីនV6 ចំណុះ ៣,៥ លីត្រ ផលិតកម្លាំង ៤២០ សេះ និងកម្លាំងរមួល ៤២៧ ញ៉ូតុនម៉ែត្រភ្ជាប់ជាមួយនឹងប្រអប់លេខដៃ ៦ វគ្គ ហើយអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៣,៣ វិនាទីប៉ុណ្ណោះ។
យ៉ាងណាមិញសម្រាប់តម្លៃនៃរថយន្តនេះនៅលើទីផ្សារប្រទេសវៀតណាមគេពុំទាន់ដឹងនោះឡើយនោះទេ ប៉ុន្តែនៅសហរដ្ឋអាមេរិក Lotus Exige Sport 420 Final Edition មានតម្លៃចាប់ផ្តើមពី ១២២ ២៥០ដុល្លារ៕
ប្រភព៖ zingnews