ក្រោយ​រយៈពេល​ ៩ឆ្នាំ BMW i3 នឹងបញ្ចប់ការផលិតនៅខែកក្កដា បន្ទាប់ពីផលិតបានប្រហែល ២៥០,០០ គ្រឿង

បន្ទាប់ពីដំណើរការអស់រយៈពេល៩ឆ្នាំ ជាមួយចំនួនសរុប ២៥០,០០០ គ្រឿង ដែលត្រូវបានចែកចាយទូទាំងពិភពលោក។ ទីបំផុត BMW បានសម្រេចចិត្តឈប់ផលិតម៉ូដែលប្រើថាមពលអាគុយដំបូងរបស់ខ្លួន។ ក្នុងនោះក្រុមហ៊ុន Bavarian បានបញ្ជាក់ជាផ្លូវការទៅកាន់គេហទំព័រ Drive ជាមួយរថយន្តមួយគ្រឿងចុងក្រោយនៃរថយន្តអគ្គិសនីនឹងរំកិលខ្លួនចេញនៅខែកក្កដាឆ្នាំនេះ ។

BMW បានបញ្ឈប់ការផលិត i3 សម្រាប់ទីផ្សារសហរដ្ឋអាមេរិកកាលពីឆ្នាំមុន នឹងនៅប្រទេសអូស្ត្រាលីនៅចុងឆ្នាំ២០២១។ នេះមានន័យថារថយន្តប្រើអគ្គិសនីនេះ នឹងនៅតែមាននៅក្នុងទ្វីបអឺរ៉ុប និងបណ្តាប្រទេសអាស៊ីមួយចំនួនរហូតដល់ការឈប់ដំណើរការទាំងស្រុងនៅក្នុងរដូវក្តៅ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួររំលឹកដែរថា រថយន្ត i3 ត្រូវបានដាក់បញ្ចេញក្នុងឆ្នាំ ២០១៣ រយៈពេល ២ឆ្នាំបន្ទាប់ពីគំរូនេះបានសម្រេចនៃការរចនាចុងក្រោយ។ រថយន្ត​នេះ​មាន​​ជម្រើស​អាគុយ​ចំនួន​បី ដែល​មាន​ចម្ងាយ​ចន្លោះ​ពី ១៣០ គីឡូម៉ែត្រ ដល់ ២៤៦ គីឡូម៉ែត្រ។

បច្ចុប្បន្ន i3 ត្រូវបានបង្គុំឡើងនៅក្នុងទីក្រុង Leipzig ហើយបន្ទាប់ពីការឈប់ដំណើរការរបស់ខ្លួន ក្រុមហ៊ុន BMW នឹងធ្វើការដើម្បីរៀបចំរោងចក្រសម្រាប់ផលិតរថយន្ត Mini Countryman ជំនាន់ក្រោយនាពេលខាងមុខ ដែលជាប្រភេទ Crossover នឹងដំឡើងនៅពាក់កណ្តាលឆ្នាំនេះ។ សម្រាប់ i3 នឹងត្រូវបានជំនួសដោយ iX1 ដែលជាប្រភេទ Crossover អគ្គិសនីទាំងអស់ដោយផ្អែកលើ X1 ជំនាន់ទីបីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម