ម៉ូតូអគ្គិសនីជំនាន់ថ្មីរបស់ BMW សាកថ្មម្តងជិះបានចម្ងាយ ១៣០ គ.ម ត្រៀមចេញលក់នៅអឺរ៉ុប

[ទីផ្សារបរទេស] ក្រុមហ៊ុន BMW បានធ្វើការប្រកាសចេញនូវម៉ូតូម៉ូឌែល CE 04 ប្រើប្រាស់អគ្គិសនីសុទ្ធ សម្រាប់ទីផ្សារនៅក្នុងតំបន់អឺរ៉ុប ជាមួយផែនការចេញលក់នាពេលពាក់កណ្តាលឆ្នាំ២០២២នេះ។

សម្រាប់ម៉ូតូ BMW CE 04 បានបំពាក់នូវចង្កៀងមុន-ក្រោយប្រភេទ LED, កុងទ័រឌីជីថល TFT ទំហំ ១០,២៥ អ៊ីញ ដែលភ្ជាប់ជាមួយនឹងប្រព័ន្ធ GPS។ បន្ថែមពីនេះម៉ូតូ BMW CE 04 ក៏បានបំពាក់នូវប្រព័ន្ធ ABS ទំនើបជំនាន់ចុងក្រោយផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះម៉ូតូ BMW CE 04 មាន​លក្ខណៈ​ស្តង់ដារ​ជាមួយជម្រើសនៃការបើកបរចំនួន​បី​គឺ ECO, Rain និង Road ដែលជាជម្រើសមួយដើម្បីបង្កើនល្បឿនម៉ូតូអគ្គិសនីកាន់តែលឿន។

BMW CE 04 ប្រើប្រាស់ម៉ូរទ័រអគ្គិសនី១ ផលិតកម្លាំង ៤២ សេះ ដែលទទួលបានជំនួយពីអាគុយប្រភេទ អាគុយលីចូម-អ៊ីយ៉ុង ដែលមានថាមពល ៨,៩ គីទ្បូវ៉ាត់ ដែលសាកថ្មម្តងអាចជិះបានចម្ងាយ ១០០ ទៅ ១៣០ គីឡូម៉ែត្រ។

ដោយទ្បែកចំពោះការសាកថ្មអាចជួយឱ្យម៉ូតូនេះសាកពីថាមពល ០ ដល់ពេញប្រើពេល ៤ ម៉ោង និង ២០ នាទីជាមួយនឹងឆ្នាំងសាក ២,៣ គីទ្បូវ៉ាត់ ។ ហើយប្រសិនបើប្រើឆ្នាំងសាករហ័សដែលមានទំហំ ៦,៩ គីទ្បូវ៉ាត់ អាចសាកពីថាមពល ២០-៨០ ភាគរយប្រើពេល ៤៥ នាទី៕

 ប្រភព៖ response.jp

ផ្ទាំងផ្សាយពាណិជ្ជកម្ម