កាន់តែសង្ហា! Lexus បង្ហាញរូបភាពថ្មីនៃរថយន្តអគ្គិសនីទីមួយ RZ 450e

[ទីផ្សារបរទេស] ជាច្រើនខែមកនេះ ក្រុមហ៊ុនផលិតរថយន្ត Lexus បាននឹងកំពុងសាកល្បង RZ 450e ហើយឥឡូវនេះក្រុមហ៊ុនបានបញ្ចេញរូបភាពថ្មីនៃរថយន្តអគ្គិសនីនាពេលអនាគតរបស់ខ្លួន។ ខណៈ រូបភាពចុងក្រោយបំផុតបង្ហាញថាប្រភេទ Crossover អគ្គិសនីនេះមានភាពទាក់ទាញជាង Toyota bZ4X ទៅទៀត។

ដោយចាប់ផ្តើមពីផ្នែកខាងមុខ រថយន្តនេះមានភ្ជាប់មកជាមួយប៉ាណាដែលបិទជុំវិញ, ចង្កៀងមុខរាងស្លីម ជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃ swoosh-style។ បន្ថែមជាមួយចំណុចលេចធ្លោគួរឲ្យកត់សម្គាល់ផ្សេងទៀត រួមមានតួខ្លួនបែប dynamic bodywork និងកន្លែងសាកថ្មនៅលើកាតាប៊ូខាងមុខ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះផ្នែកខាងក្រោយវិញគឺមានការឌីស្សាញយ៉ាងទាក់ទាញ ជាពិសេសបានបំពាក់មកជាមួយចង្កៀងក្រោយអូសជាខ្សែបន្ទាត់ពីផ្នែកម្ខាងទៅម្ខាង ដែលស្ថិតនៅក្រោមកាង spoiler ខាងក្រោយ និងកាងក្រោយពណ៌ខ្មៅផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Lexus នៅតែរក្សាព័ត៌មានលម្អិតអំពីលក្ខណៈបច្ចេកទេស ប៉ុន្តែក្រុមហ៊ុនបានបញ្ជាក់ពីមុនថា RZ នឹងក្លាយជារថយន្តអគ្គិសនីដំបូងគេបង្អស់របស់ពួកគេ។ ខណៈពេលដែរ ម៉ូដែលនេះនឹងប្រើប្រាស់ជាមួយគ្រោងឆ្អឹង e-TNGA platform ដូចគ្នាទៅនឹង bZ4X។ Toyota នឹងត្រូវបានផ្តល់ជូនដល់រថយន្តនេះជាមួយនឹងកញ្ចប់ថាមពលអាគុយ ៧១,៤ គីឡូវ៉ាត់ម៉ោង និង ៧២,៨ គីឡូវ៉ាត់ម៉ោង ក៏ដូចជាម៉ូទ័រចំនួន១ និងចំនួន២ ដែលអាចផលិតបានកម្លាំងរហូតដល់ ២១៥ សេះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម