[ទីផ្សារបរទេស] ក្រោយពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ត្រូវបានបញ្ចប់ ក្រុមហ៊ុនផលិតរថយន្តជាច្រើនមានគម្រោងបញ្ចេញផលិតផលដើម្បីបង្កើតសន្ទុះសម្រាប់ឆ្នាំថ្មី នៅក្នុងប្រទេសវៀតណាម។ ក្នុងនោះ MG នឹងក្លាយជារថយន្តដំបូងគេជាមួយនឹងការបង្ហាញខ្លួនរបស់រថយន្ត MG5 ប្រភេទ sedan នៅថ្ងៃទី ៧ ខែកុម្ភៈ ខាងមុខនេះ។ បន្ទាប់មក Honda បានដាក់បង្ហាញរថយន្ត Civic ថ្មី ហើយ Toyota នឹងបញ្ចេញនូវបងប្អូងត្រកូល MPVរបស់ខ្លួនគឺ Avanza និង Veloz ក្នុងត្រីមាសទី១ ផងដែរ។
MG សម្រាប់រថយន្ត MG5 បើយោងតាមអ្នកចែកចាយមួយចំនួនក្នុងប្រទេសវៀតណាម តម្លៃលក់របស់ MG5 ប្រភេទ sedan នេះត្រូវបានគេរំពឹងថានឹងមានតម្លៃពី ២២ ៩៥៨ ដុល្លារ ដល់ ២៦ ៤៩០ ដុល្លារ។ ចំពោះផ្នែកម៉ាស៊ីនវិញរថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១១៤ សេះ ភ្ជាប់មកជាមួយប្រអប់លេខអូតូ CVT ៨វគ្គ។
Honda Civic ក្រុមហ៊ុន Honda ដែលមានគម្រោងបង្ហាញខ្លួនដល់អតិថិជនវៀតណាមក្រោយបុណ្យចូលឆ្នាំ មានតម្លៃចាប់ពី ៣០៩០៥ ដុល្លារ ដល់ ៣៩៧៣៥ ដុល្លារ ។ បើនិយាយពីផ្នែកម៉ាស៊ីនវិញ រថយន្ត Honda Civic ជំនាន់ទី១១ នៅប្រទេសវៀតណាម ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ turbocharged ផលិតកម្លាំងបាន ១៧៨ សេះ និងកម្លាំងរមួល ២៤០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ CVT។
Toyota Avanza សម្រាប់រថយន្តឥឡូវនេះ អ្នកចែកចាយកំពុងផ្តល់ជូនអតិថិជននូវប្រភេទថ្មីពីរគឺ Avanza, E និង G ដែលមានតម្លៃចាប់ពី ២២ ៩៥៨ ដុល្លារ ដល់ ២៦ ០៤៨ ដុល្លារ ខណៈ រថយន្តនេះត្រូវបានគេរំពឹងថានឹងចេញលក់នៅត្រីមាសទីមួយ។ ចំពោះផ្នែកម៉ាស៊ីនវិញ រថយន្ត Toyota Avanza នៅក្នុងប្រទេសវៀតណាម ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ១០៤ សេះ និងកម្លាំងរមួល ១៣៧ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខអូតូ CVT ៥វគ្គ។
Toyota Veloz សម្រាប់រថយន្តនេះត្រូវបានគេរំពឹងថានឹងចេញលក់ក្នុងពេលដំណាលគ្នាជាមួយ Avanza ដែលមានតម្លៃចាប់ពី ២៤ ២៨២ ដុល្លារ ដល់ ២៨ ៦៩៧ ដុល្លារ។ ក្នុងនោះដែរ រថយន្តនេះបានចាប់ផ្តើមបើកទទួលការកក់ មុនពេលចូលឆ្នាំរួចមកហើយ។ សម្រាប់រថយន្ត Toyota Veloz ប្រើប្រាស់ម៉ាស៊ីនចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីទ្បាំង ផលិតកម្លាំង ១០៣ សេះ និងកម្លាំងរមួល ១៣៧ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខអូតូ CVT ៥វគ្គ៕