តូចតែខ្លឹម! កូនឡាន Hyundai Casper Van តម្លៃខ្ទង់ ១ម៉ឺនដុល្លារ នៅទីផ្សារប្រទេសកំណើត

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បញ្ចេញនៅរថយន្តម៉ូឌែលប្រភេទ Casper Van ថ្មីសម្រាប់ទីផ្សារប្រទេសកំណើត បន្ថែមចូលទៅកាន់ត្រកូល Casper សម្រាប់អតិថិជនអាជីវកម្មដែលត្រូវការរថយន្តដឹកទំនិញធុនតូចមានសមត្ថភាពដាក់អីវ៉ាន់បាន ៩៤០ លីត្រ ជាមួយតម្លៃ ១១ ៥០០ ដុល្លារ​។

ដោយរថយន្តនេះបានបំពាក់ដោយអំពូលភ្លើងបំភ្លឺពេលថ្ងៃ ប្រភេទ LED, សេនស័រក្រោយ, នាឡិកាឌីជីថលទំហំ ៤,២ អ៊ីញ, ឧបករណ៍បំពងសំឡេងចំនួន ២ចំនុច និងថាសកង់ដែកទំហំ ១៥ អ៊ីញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់មុខងារសុវត្ថិភាពនៅលើរថយន្ត Casper Van មានដូចជាប្រព័ន្ធជំនួយអ្នកបើកបរដូចជា cruise control, automatic emergency braking, lane keeping assist។

ជាមួយគ្នានេះ ក្រុមហ៊ុន​ក៏បានបន្ថែម​ជម្រើបន្ថែមសម្រាប់អតិថិជនផងដែរ ដោយរួមមាន​កៅអី​ត្រជាក់/​ក្តៅ,​ កៅអី​ស្បែក​​តម្លៃ​ ៥០០ ដុល្លារ​, ដៃ​ចង្កូត​មុខងារកម្តៅ, កញ្ចក់​មើល​ក្រោយ​ auto-dimming rearview mirror តម្លៃ​ ២៨០ ដុល្លារ។ រួមជាមួយ កាងខាងមុខពី Casper Active មានតម្លៃ ២៧០ ដុល្លារ ហើយដំបូលពី Thule មានតម្លៃ ៤៦០ ដុល្លារ​ ផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Casper Van បំពាក់ជាមួយជម្រើសម៉ាស៊ីន២ប្រភេទរួមមាន ម៉ាស៊ីន MPi ចំណុះ ១,០ លីត្រ naturally aspirated ទំហំ ៣ស៊ីឡាំង ផលិតកម្លាំងបាន ៧៦ សេះ និងកម្លាំងរមួល ៩៥ ញ៉ូតុនម៉ែត្រ និងម៉ាស៊ីនចំណុះ ១,០ លីត្រ turbocharged  ប្រភេទ Kappa II ដែលមានកម្លាំង ១០០ សេះ កម្លាំងរមួល ១៧២ ញ៉ូតុនម៉ែត្រ ដំណើរការដោយកង់ខាងមុខ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៤វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម