Lexus IS លក់ជិតអស់ពីឃ្លាំងហើយនៅអូស្ត្រាលី

[ទីផ្សារបរទេស] រយៈពេល៣ខែបន្ទាប់ពីរថយន្ត Lexus LS ជើងចុងក្រោយបានទៅដល់ទីផ្សារប្រទេសអូស្ត្រាលី នាពេលនេះស្តុកនៃរថយន្តនេះនៅសេសសល់ត្រឹមតែប៉ុន្មានគ្រឿងប៉ុណ្ណោះ ខណៈដែលការបញ្ចប់ជីវិតនៃរថយន្តនេះក៏ជិតឈានចូលមកដល់។

ការសម្រេចចិត្តឈប់ដាក់លក់រថយន្ត Lexus IS នៅអូស្ត្រាលី​បាន​ប្រកាសកាលពីអំឡុងពាក់កណ្ដាលឆ្នាំមុន ក្រោយ​ពី​រថយន្តនេះ​មិន​អាច​គោរពតាម​គោលការណ៍ថ្មីរបស់អូស្ត្រាលី។ គិតចាប់ពីឆ្នាំ ១៩៩៩ មកទល់ចុងខែមករា ឆ្នាំ២០២២ រថយន្ត Lexus IS នេះអាចលក់ចេញបាន ៤៧ ៨៤២គ្រឿង នៅអូស្ត្រាលី ដែលបានក្លាយជារថយន្តលក់ដាច់ជាងគេរបស់ Lexus នៅទឹកដីមួយនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើតាមការបញ្ជាក់របស់នាយកប្រតិបត្តិ Lexus នៅអូស្ត្រាលីបានឲ្យដឹងថា Lexus IS នៅទូទាំងអូស្ត្រាលីគឺនៅសេសសល់តែ៥គ្រឿងទៀតប៉ុណ្ណោះ ដែលមិនទាន់រកម្ចាស់ឃើញ ហើយ​គេរំពឹងថាស្តុកនេះអាចនឹងអស់នៅ​ក្នុងខែកុម្ភៈនេះ ឬអាចអូសបន្លាយដល់ខែមីនា ខណៈដែលកាលពីខែមករាកន្លងទៅ រថយន្តនេះលក់ចេញបាន ១៤គ្រឿង។

គិតចាប់ពីឆ្នាំ១៩៩៩មក ឆ្នាំ២០០៧ ជាឆ្នាំដែល Lexus IS លក់ដាច់បានច្រើនជាងគេ ដោយលក់បានចំនួន ៤ ០៩៣គ្រឿង ដែលហេតុផលក៏ដោយសារតែការផ្លាស់ប្ដូររូបរាងថ្មី ដែលកាន់តែទាក់ទាញជាងមុន។ យ៉ាងណាក្ដីការប្រកាសចេញរូបរាងថ្មីកាលពីឆ្នាំ២០១៣ អាចលក់ចេណបានត្រឹម ២ ៩៧៧គ្រឿងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម