ឡានអគ្គិសនី Chevrolet Bolt នឹងចាប់ផ្ដើមផលិតឡើងវិញនៅខែមេសាខាងមុខ

[ទីផ្សារបរទេស] រោងចក្រ Orion Township នៅ Michigan របស់ក្រុមហ៊ុន General Motors នឹងផ្អាកដំណើរការផលិតរហូតដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ នៅពេលដែលក្រុមហ៊ុននឹងចាប់ផ្ដើមការផលិតរថយន្ត Chevrolet Bolt ឡើងវិញ។

ការបន្តផ្អាក​ដំណើរការនេះអាចឲ្យក្រុមហ៊ុន General Motors បន្តការផ្ដូរអាគុយជូនរថយន្ត Chevrolet Bolt ដែលបាន​ហៅចូល​ត្រឡប់មករោងចក្រវិញ ក្រោយពីរថយន្តនេះ​រងហានិភ័យក្នុងការបង្កជាអគ្គីភ័យ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួររំលឹកថាក្រុមហ៊ុន GM បានធ្វើការហៅចូលជាលក្ខណៈសកល​លើរថយន្ត Chevrolet Bolt ប្រមាណ ១៤ម៉ឺនគ្រឿង ដោយ​ក្នុងនោះបានហៅចូលរថយន្តម៉ូដែលឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ ដោយ​សារ​បញ្ហាដែលកើតមាននៅខាងក្នុងអាគុយ។

ដៃគូផ្គត់ផ្គង់ LG Chem បានសន្យាថានឹងចេញថ្លៃខូចខាតដល់ក្រុមហ៊ុន GM ចំនួន ១,៩ពាន់លានដុល្លារ ដែលស្ថិតក្នុងការចំណាយ​ពាក់ព័ន្ធនឹងការហៅចូល និងការផ្លាស់ប្ដូរអាគុយថ្មីជូនម្ចាស់រថយន្ត។ ទោះយ៉ាងណាកេរ្តិ៍ឈ្មោះរបស់ GM បានរងការប៉ះពាល់យ៉ាងខ្លាំង ស្របពេលដែលក្រុមហ៊ុន​ត្រៀមខ្លួន​សម្រុកលើរថយន្តអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម