[ទីផ្សារបរទេស] ក្រុមហ៊ុន Subaru បានប្រកាសថា រថយន្ត WRX ស៊េរីឆ្នាំ២០២២ របស់ខ្លួន នឹងមានតម្លៃចាប់ពី ២៩ ១០៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។
បើប្រៀបធៀបទៅ វាមានតម្លៃថ្លៃជាងស៊េរីឆ្នាំ២០២១ ដល់ទៅ ១ ៦១០ដុល្លារឯណោះ ប៉ុន្តែ Subaru WRX ឆ្នាំ២០២២ បានផ្លាស់ប្តូរការឌីហ្សាញថ្មីទាំងស្រុង ខណៈគូប្រជែងរបស់វាគឺ Volkswagen Jetta GLI មានតម្លៃចាប់ពី ៣០ ៩៩៥ដុល្លារ និង Hyundai Elantra N មានតម្លៃចាប់ពី ៣១ ៩០០ដុល្លារ។
ក្រៅពីម៉ូដែល Base Model ខាងលើ ក្រុមហ៊ុន Subaru ក៏បានផ្តល់ជម្រើសជាច្រើនម៉ូដែលទៀតដែរ មានដូចជា៖
- WRX លេខដៃ តម្លៃចាប់ពី ២៩ ១០៥ដុល្លារ
- WRX លេខអូតូ តម្លៃចាប់ពី ៣០ ៩៥៥ដុល្លារ
- WRX Premium លេខដៃ តម្លៃចាប់ពី ៣១ ៦០៥ដុល្លារ
- WRX Premium លេខអូតូ តម្លៃចាប់ពី ៣៣ ៦៥៥ដុល្លារ
- WRX Limited លេខដៃ តម្លៃចាប់ពី ៣៥ ៩៩៥ដុល្លារ
- WRX Limited លេខអូតូ តម្លៃចាប់ពី ៣៨ ២៤៥ដុល្លារ
- WRX GT លេខអូតូ តម្លៃចាប់ពី ៤១ ៨៩៥ដុល្លារ
រថយន្ត Subaru WRX ស៊េរីឆ្នាំ២០២២ ប្រើម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៧១សេះ និងកម្លាំងរមួល ៣៤៩ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់ដៃ ៦វគ្គ និងប៉ុងពីរ symmetrical all-wheel drive system មកស្តង់ដារ។ អតិថិជនក៏អាចជ្រើសរើស Option ប្រអប់លេខអូតូ Subaru Performance Transmission បានផងដែរ៕