[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន BYD របស់ប្រទេសចិនបានធ្វើការបញ្ចេញនូវរថយន្តម៉ូឌែល Yuan Plus សម្រាប់ទីផ្សារប្រទេសកំណើត ខណៈពេលដែររថយន្តនេះបានដាក់បង្ហាញជាលើកដំបូងកាលពីខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ។ រថយន្ត BYD Yuan Plus ជាម៉ូឌែលទីពីរ បន្ទាប់ពី BYD Dolphin ដែលអភិវ្ឍន៍ទ្បើងដោយគ្រោងឆ្អឹង e-Platform 3.0។
រថយន្ត BYD Yuan Plus ប្រើប្រាស់អាគុយ Standard range battery ទំហំ ៤៩,៩២ គីទ្បូវ៉ាត់ម៉ោង ដែលសាកថ្មពេញម្តងអាចបើកបរបានចម្ងាយ ៤៣០ គីទ្បូម៉ែត្រ។ ខណៈដែលអាគុយ Long range battery ទំហំ ៦០,៤៨ គីទ្បូវ៉ាត់ម៉ោង ដែលសាកថ្មពេញម្តងអាចបើកបរបានចម្ងាយ ៥១០ គីទ្បូម៉ែត្រ ក្នុងការសាកថ្មពេញម្តងដូចគ្នា។ ហើយវាក៏ប្រើឆ្នាំងសាករហ័សដែលអាចសាកពីថាមពល ៣០-៨០ ភាគរយប្រើពេល ៣០ នាទីប៉ុណ្ណោះ។
យ៉ាងណាមិញចំពោះរថយន្ត BYD Yuan Plus បានដាក់លក់ជាមួយជម្រើសទំហំអាគុយមានតម្លៃចាប់៖
- Standard range battery មានតម្លៃ ២២,៨០៩ – ២៣,៩១៦ ដុល្លារ
- Long range battery មានតម្លៃ ២៤,៣៩០ – ២៧,២៣៥ ដុល្លារ
សូមបញ្ជាក់ថារថយន្ត BYD Yuan Plus ក៏នឹងត្រៀមដាក់លក់នៅក្នុងប្រទេសអូស្រា្តលី និងសិង្ហបុរី ក្នុងឆ្នាំ ២០២២ នេះ ។ ខណៈដែលរថយន្ត BYD Yuan Plus បានដាក់លក់ក្នុងតម្លៃ ៣៤,០០០ ដុល្លារនៅប្រទេសអូស្រា្តលី ជាមួយនឹងជម្រើសទំហំអាគុយផ្សេងៗគ្នាផងដែរ៕