Toyota Veloz ចេញលក់ក្នុងប្រទេសថៃជាផ្លូវការ តម្លៃខ្ទង់ ២ ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ថ្មីៗនេះរថយន្ត Toyota Veloz ស៊េរីឆ្នាំ២០២២ ​ត្រូវ​បាន​ដាក់​លក់​ជា​ផ្លូវ​ការ​ ជាមួយជម្រើស ២ ម៉ូឌែល Smart និង Premium សម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ។

សម្រាប់ការឌីហ្សាញខាងក្រៅនៃរថយន្ត Toyota Veloz បំពាក់នូវប៉ាណាមុខធំ, ចង្កៀងមុខ-ក្រោយ LED និងភ្លើងស៊ីញ៉ូបិទ-បើកអូតូ។ ខណៈដែលម៉ូឌែល smart បំពាក់នូវថាសកង់ស្ព័រទំហំ ១៦ អ៊ីញ និង Premium ថាសកង់ស្ព័រទំហំ ១៧ អ៊ីញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែកខាងក្នុងនៃរថយន្តបានផ្តល់នូវភាពទូលាយ និងកៅអី ៣ជួរ ដោយអាចផ្ទុកនូវសមាជិកចំនួន ៧នាក់។ ក្នុងនោះដែរនៅជួរទី២ អាចធ្វើការបត់រាបស្មើរធ្វើជាកន្លែងសម្រាប់ធ្វើការសម្រាកបានផងដែរ។ រីឯកុងទ័របង្ហាញមានរចនាដោយមានលក្ខណៈស្តង់ដាដោយពាក់នូវអេក្រង់ឌីជីថល ទំហំ ៩ អ៊ីញ, អេក្រង់ប្រព័ន្ធកម្សាន្ត ភ្ជាប់ជាមួយនឹង Bluetooth រួមទាំង Apple Carplay, Android Auto, កន្លែងសាកថ្មឥតខ្សែ, ឧបរកណ៍បំពងសំលេង ៦ ចំណុច, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ និងសេនស័រសម្រាប់ជំនួយដល់ការបើកបរ និងប្រព័ន្ធសុវត្តិភាព TSS ស្តង់ដារ។

Toyota Veloz ក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាព Traction Control VSC, TRC Freewheel Suspension, ប្រព័ន្ធជំនួយពេលទ្បើងចំណត, ប្រព័ន្ធ​ហ្វ្រាំង ABS/EBD, BA Brake Assist,  Warning System Blind angle, ប្រព័ន្ធ​ព្រមាន​បញ្ច្រាស, កាមេរ៉ា​មើល​ក្រោយនិងពោងសុវត្ថិភាព ៦ ចំណុច។

រថយន្ត Toyota Veloz ប្រើប្រាស់ម៉ាស៊ីនចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីទ្បាំង ផលិតកម្លាំង ១០៦សេះ និងកម្លាំងរមួល ១៣៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT ដោយកម្រិតនៃប្រើប្រាស់សាំង ១ លីត្រ អាចបើកបរបានចម្ងាយ ១៧,៩ គីទ្បូម៉ែត្រ។

សូមបញ្ជាក់ថារថយន្ត Toyota Veloz ស៊េរីឆ្នាំ ២០២២ បានដាក់លក់ជាមួយនឹងជម្រើស ២ ម៉ូឌែលសម្រាប់ទីផ្សារនៅក្នុងប្រទេសថៃរួមមាន៖ Toyota Veloz Smart តម្លៃ ២៤ ៤៩១ ដុល្លារ និង Toyota Veloz Premium តម្លៃ ២៦ ៩៥៥ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម