Lexus LX ស៊េរីថ្មីលក់នៅវៀតណាម តម្លៃចាប់ពីជាង ៣៤ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ហាងលក់រថយន្ត Lexus នៅវៀតណាមបានចាប់ផ្ដើមបើកទទួលការកក់ទិញរថយន្ត LX600 ដែលក្នុងនោះមានចែកចេញជាបីប្រភេទ និងមានតម្លៃចាប់ពីជាង ៣៤ម៉ឺនដុល្លារ ខណៈដែលរថយន្តអាចដល់ដៃអតិថិជនៅអំឡុងខែកក្កដាខាងមុខ។

Lexus LX 600 ដែលលក់នៅប្រទេសវៀតណាមមានចែកចេញជា Urban, F-Sport និង VIP ដែលមានបំពាក់កៅអីអង្គុយខុសគ្នា ដោយសម្រាប់ Urban មានកៅអី៧ តម្លៃ​ប្រមាណ ៣៤៦ ០០០ដុល្លារ ឯប្រភេទ F-Sport មានកៅអីអង្គុយ៥ តម្លៃប្រមាណ ៣៦៥ ៣០០ដុល្លារ និង VIP មានកៅអីអង្គុយ៤ តម្លៃប្រមាណ ៣៩៣ ៣០០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្លៃរបស់ Urban គឺធូរថ្លៃ ប្រសិនបើធៀបនឹងរថយន្ត LX 570 ពីមុនដែលមានដាក់លក់ចាប់ពីជិត ៣៧ម៉ឺនដុល្លារ នៅលើទីផ្សារវៀតណាម។ ការ​ថយចុះ​តម្លៃនេះអាចដោយ LX 600 ប្រើម៉ាស៊ីនថ្មី ចំណុះ៣,៥លីត្រ ដែលចំណុះតូចនេះមានន័យថាបង់ពន្ធនាំចូលទាបជាងមុន។

សម្រាប់ពេញមួយឆ្នាំ២០២២នេះ Lexus LX 600 មានប្រហែល ១២០ ទៅ ១៥០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារប្រទេសវៀតណាម ខណៈអ្នកដែលចាប់អារម្មណ៍ទិញរថយន្តនេះគឺមានលើសពី ២៥០នាក់ ហើយអាចឡើងដល់ ៣០០នាក់ នៅត្រឹមចុងឆ្នាំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម