ត្រៀមលុយ! Mercedes ចេញឡាន G-Class Edition 550 ថ្មី ផលិតតែ ២០០គ្រឿងគត់!

[ទីផ្សារបរទេស] ក្រុមហ៊ុន Mercedes-Benz USA ទើបតែបានប្រកាសចេញរថយន្ត G-Class ម៉ូដែលពិសេសថ្មីមួយទៀត ហៅថា G-Class Edition 550 សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Mercedes-Benz G-Class Edition 550 នេះ នឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ២០០គ្រឿងប៉ុណ្ណោះ ហើយវានឹងមានផ្តល់ជម្រើសពណ៌ ក្រហម Jupiter Red, ប្រផេះ Arabian Grey និង ស Moonlight White។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពណ៌ទាំងនេះនឹងត្រូវរំលេចដោយការតុបតែងពណ៌ខ្មៅរលោង ដែលមានលើកាងមុខ-ក្រោយ-ចំហៀង, របាំងភក់, ប៉ាណាមុខ និង យ៉ាន់កង់ ផងដែរ។

G-Class Edition 550 ក៏នឹងមានបំពាក់ឡូហ្គូពណ៌ខ្មៅ និង តែមបញ្ជាក់ពីលេខរៀងរបស់វា ពី ១ ដល់ ២០០ ទៀតផង។

ដោយឡែក ចំពោះកាប៊ីនខាងក្នុងវិញ វាផ្តល់នូវប្រណីតភាពដ៏អស្ចារ្យ ជាមួយនឹង Option ពូកស្បែក Nappa Leather ២ពណ៌ រំលេចដោយថ្នេរដេរ រាងជាគ្រាប់ពេជ្រ ទៀតផង។

រថយន្ត Mercedes-Benz G-Class Edition 550 នេះ ប្រើម៉ាស៊ីន twin-turbo ចំណុះ ៤,០លីត្រ V8 មានកម្លាំង ៤១៦សេះ និងកម្លាំងរមួល ៦០៩ញ៉ូតុនម៉ែត្រ ហើយដំណើរការដោយប្រអប់លេខអូតូ ៩វគ្គ និង ប៉ុងពីរ ជាមួយមុខងារ two-speed transfer case។ SUV នេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៥,៦វិនាទី ហើយអាចអូសសណ្តោងបានទំ្ងន់ ៣,‌១តោនឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម