ពណ៌កប់ណាស់! ម៉ូឌែលពិសេស MG 5 Scorpio ចេញផ្លូវការ ជាមួយកម្លាំងរហូតដល់ ១៨១សេះ

[ទីផ្សារបរទេស] ក្រុមហ៊ុន MG បានធ្វើការបញ្ចេញនូវម៉ូឌែលពិសេស MG 5 Scorpio ជាផ្លូវការ ជាមួយការឌីស្សាញផ្តោតសំខាន់ទៅលើប្រណិតភាព និងរូបរាងដ៏ទាក់ទាញបែបស្ព័រ។

រថយន្ត MG 5 Scorpio មានប្រវែងសរុប ៤ ៦៧៥មម, ទទឹង ១ ៨៤២មម, កម្ពស់ ១ ៤៨០មម និង ប្រវែងគម្លាតកង់ ២ ៦៨០មម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាងដ៏ទាក់ទាញនៃម៉ូឌែលពិសេសថ្មី MG 5 Scorpio បានប្រើប្រាស់ជាមួយពណ៌ “Passion Lemon” ព្រមទាំងជួយបន្ថែមអោយកាន់តែស្ព័រជាមួយប៉ាណាមុខទំហំធំ ពណ៌ខ្មៅ អមដោយចង្កៀងមុខរាងជាអក្ស​Y ប្រភេទ និងកាងមុខឌីស្សាញថ្មី។ ចំណែកផ្នែកជំហៀងនៃរថយន្តបានបំពាក់ជាមួយថាសកង់ប្រភេទ Alloy ចំនួន ៥ប្រឡោះ, ដុំហ្វ្រាំងពណ៌ក្រហម រួមជាមួយកាងខ្យល់ឌីស្សាញថ្មី និងស៊ីម៉ាំងភ្លោះ ២គូនៅនៅផ្នែកខាងក្រោយ។

ចំណែកផ្នែកខាងក្នុង រថយន្តនេះត្រូវបានឌីស្សាញឡើងខុសប្លែកពីម៉ូឌែល MG5 ធម្មតា ដោយផ្តោតសំខាន់ទៅលើប្រណិតភាព ជាមួយកៅអីស្ព័រ រំលេចជាមួយថ្នេរដេរពណ៌លឿង, អេក្រង់ភ្លោះទំហំ ២៤,៦អ៊ីញ និងដំបូលកញ្ចក់ Wide Sunroof។

បើនិយាយអំពីថាមពលម៉ាស៊ីននៃរថយន្ត MG 5 Scorpio ដំណើរការដោយម៉ាស៊ីនសាំង MEGA Tech ចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨១សេះ និងកម្លាំងរមួល ២៨៥ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៧វគ្គ Dual-clutch និងអាចស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ៦,៩វិនាទី។ សូមបញ្ជាក់ផងដែរថា ចំពោះតម្លៃនៃរថយន្តក្រុមហ៊ុនពុំទាន់ធ្វើការប្រកាសចេញនៅឡើយនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម