ក្រោយពីបញ្ចេញរថយន្ត SUV ថ្មីពីរម៉ូដែលក្នុងកម្មវិធី Vietnam Motor Show ឆ្នាំ ២០១៩ រួចមក ក្រុមហ៊ុន Lexus បានបន្តនាំយករថយន្ត Lexus LX 570 ឆ្នាំ ២០២០ មកបន្តទៀត។
ប្រៀបធៀបនឹងម៉ូដែលឆ្នាំ ២០១៩ ឃើញថាម៉ូដែលថ្មីនេះមិនមានការផ្លាស់ប្ដូររូបរាងនោះឡើយ ពោលវានៅតែមានបំពាក់នូវរន្ធខ្យល់ទំហំធំ និងមានអំពូលក្រោយរាងអក្សរ L ដដែល។ នៅផ្នែកខាងក្នុងគ្របដណ្ដប់ដោយស្បែកគុណភាពខ្ពស់ និងឈើ Shimamoku មានអេក្រង់បញ្ជាទំហំ ១២,៣ អ៊ីញ ឧបករណ៍បំពងសំឡេងចំនួន ១៩ និងម៉ាស៊ីនត្រជាក់ ៤ តំបន់។
Lexus LX 570 ឆ្នាំ ២០២០ នៅតែប្រើម៉ាស៊ីន V8 ចំណុះ ៥,៧ លីត្រ ផលិតកម្លាំងបាន ៣៦៧ សេះ និងប្រើប្រអប់លេខស្វ័យប្រវត្តិ ៨ វគ្គ។ Lexus LX ស៊េរីថ្មីនេះគឺនាំចូលពីប្រទេសជប៉ុន និងចែកចាយលក់នៅវៀតណាមក្នុងតម្លៃប្រមាណ ៣៥,៩ ម៉ឺនដុល្លារ៕