[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការបញ្ចេញបន្ថែមនៅកញ្ចប់ GR Sport ទៅលើរថយន្ត Toyota C-HR HEV GR Sport ២០២២ ថ្មី សម្រាប់បន្ថែមទៅលើរថយន្តទាំងផ្នែកខាងក្រៅ និងខាងក្នុង និងការធ្វើអោយប្រសើរឡើងនូវប្រព័ន្ធ suspension ជាមួយតម្លៃ ៣៥ ៤៩២ ដុល្លារ។
សម្រាប់ Toyota C-HR GR Sport ថ្មីនេះទទួលបានផ្នែកខាងក្រៅ GR Sport ដែលរួមបញ្ចូលទាំងតួខ្លួន bodykit កាងខាងមុខ, ចង្កៀងកាត់អ័ព្ទ LED, ឡូហ្គោ GR នៅកាងមុខ និងទ្វារក្រោយ, ថាសកង់ alloy ទំហំ ១៨អ៊ីញ ដែលរចនាឡើងសម្រាប់តែម៉ូដែល GR Sport និងជម្រើសពណ៌តួខ្លួនរួមមាន Attitude Black Mica/Silver Roof, Platinum White Pearl/Black Roof និងពណ៌ក្រហមជាមួយដំបូលខ្មៅ និង premium ជាមួយដំបូលក្រហម/ខ្មៅ។
ចំណែកផ្នែកខាងក្នុងរបស់ Toyota C-HR GR Sport ត្រូវបានតុបតែងដោយ Total Look ពណ៌ខ្មៅ និង ពណ៌ប្រាក់ ជាមួយនឹងកៅអីស្ព័ររំលេចជាមួយថ្នេដេរពណ៌ប្រផេះ, ឡូហ្គោ GR នៅដៃចង្កូតប្រភេទស្បែក និងប៊ូតុង Push Start ផងដែរ។
បន្ថែមពីលើនេះ ប្រព័ន្ធ suspension របស់ Toyota C-HR GR Sport ក៏ទទួលបាននៅការធ្វើឲ្យប្រសើរឡើងទៅលើ ប៊ូមរ៉ឺស័រ និង shock absorbers ដែលត្រូវបានរចនាយ៉ាងពិសេសសម្រាប់ GR Sport រួមជាមួយនឹងប្រព័ន្ធ double wishbone rear suspension ដែលក្រុមហ៊ុន Toyota និយាយថាធ្វើអោយប្រសើរឡើងក្នុងការបើកបរ និងតុល្យភាពកាន់តែប្រសើរ។
បើក្រឡេកទៅមើល គ្រឿងបរិក្ខាស្តង់ដារដែលបានដំឡើងនៅក្នុងរថយន្ត C-HR GR Sport រួមមាន ចង្កៀងមុខប្រភេទ Full LED ជាមួយនឹងភ្លើង LED Sequential Turnlights, ចង្កៀងក្រោយប្រភេទ Full LED, ផ្លិតទឹកស្វ័យអូតូ កៅអីអ្នកបើកបរប្រភេទ Sport ខាងមុខពីរ, កុងទ័រព័ត៌មានទំហំ ៤,២ អ៊ីញ TFT, អេក្រង់កំសាន្ត touchscreen ទំហំ ៧ អ៊ីញ ភ្ជាប់ដោយមុខងារ Apple CarPlay, ប្រព័ន្ធភ្ជាប់ T-Connect, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ, electric handbrake ជាមួយ Auto Brake Hold និងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ជាមួយនឹង Dynamic Radar Cruise Control, All-Speed Range ។
ចូលទៅកាន់ផ្នែម៉ាស៊ីនវិញ រថយន្តនេះនៅតែដំណើរការជាមួយម៉ាស៊ីនសាំងចំណុះ ១,៨ លីត្រ Hybrid ទំហំ ៤ ស៊ីឡាំង ដែលផលិតកម្លាំងបាន ១២២ សេះ ភ្ជាប់ជាមួយប្រអប់លេខអូតូ E-CVT កម្រិតស៊ីប្រេងជាមធ្យម ២៤,៤ គីឡូម៉ែត្រ/លីត្រ។
គួរបញ្ជាក់ផងដែរ រថយន្ត Toyota C-HR HEV GR Sport នឹងមានលក់ជាមួយនឹងម៉ូដែល HEV Premium Safety មួយផ្សេងទៀតក្នុងតម្លៃ ៣៤ ០០០ ដុល្លារ ៕