Hyundai នឹងបើក​រោងចក្រ​ផលិតរថយន្តអគ្គិសនីនៅ​ប្រទេស​ឥណ្ឌូនេស៊ី

[ទីផ្សាបរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូង Hyundai នឹងបើកដំណើរការរោងចក្រផលិតរថយន្តអគ្គិសនី នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីផលិតសាកល្បងនៃរថយន្ត IONIQ 5 ស្ថិតនៅក្នុងតំបន់ឧស្សាហកម្ម Deltamas ដែលនៅចម្ងាយប្រហែល ៤០ គីទ្បូម៉ែត្រពីទីក្រុងហ្សាកាតា។

លោក Joko Widodo ប្រធានាបតីឥណ្ឌូនេស៊ីបានចូលរួមពិធីបើករោងចក្រ ជាមួយនឹងប្រធានក្រុមហ៊ុនរថយន្ត Hyundai ដែលផ្តោតសំខាន់ទៅលើផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងខ្សែសង្វាក់កម្មរបស់រថយន្តអគ្គិសនីដំបូងនៅក្នុងប្រទេសនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Chung Eui-sun ប្រធានក្រុមហ៊ុន Hyundai បាននិយាយថារោងចក្រនេះនឹងក្លាយជាគន្លឹះនៃឧស្សាហកម្មរថយន្តអគ្គិសនី ដែលយើងនឹងគាំទ្រយ៉ាងពេញទំហឹងដើម្បី​ឱ្យ​ប្រទេស​ឥណ្ឌូនេស៊ី​ក្លាយជា​ប្រទេស​នាំមុខគេ​លើ​ពិភពលោក​ក្នុង​ប្រព័ន្ធ​អេកូ​នៃ​រថយន្ត​អគ្គិសនីជាមួយនឹងការផលិតរថយន្ត និងរោងចក្រថ្មដែលកំពុងសាងសង់ជាដើម។

បន្ថែមពីនេះលោក Chung Eui-sun បានបន្តទៀតថាក្រុមហ៊ុន Hyundai គ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណ ១៥៦ លានដុល្លារ ដើម្បីឱ្យការផលិតរថយន្តបានចំនួន ២៥០ ០០០ គ្រឿងក្នុង ១ ឆ្នាំ។ ខណៈដែលរដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងជួយឧបត្ថម្ភរថយន្តអគ្គិសនីចំនួន ១៣០ ០០០ គ្រឿងនៅឆ្នាំ ២០៣០។

សូមបញ្ជាក់ថាក្រុមហ៊ុន Hyundai នឹងចាប់ដៃគូរសហការរួមគ្នាជានឹង LG Energy Solution ដើម្បីបង្កើតរោងចក្រផលិតថ្ម នៅតំបន់ឧស្សាហកម្មនៅក្នុងទីក្រុង Karawang នឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៣ និងចាប់ផ្តើមផលិតវានៅឆ្នាំ ២០២៤៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម