Neta បញ្ចេញម៉ូឌែលថ្មី គូរប្រជែងជាមួយនឹង Tesla និង Xpeng

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Neta បានបញ្ចេញនូវម៉ូឌែល Nezha S ស៊េរីឆ្នាំ ២០២២ ប្រភេទ Sedan ប្រើប្រាស់អគ្គិសនីសុទ្ធ ដែលជាគូរប្រជែងជាមួយនឹង Tesla និង Xpeng សម្រាប់ទីផ្សារនៅក្នុងប្រទេសចិន។

សម្រប់រថយន្តអគ្គិសនី Neta Nezha ទទួលបានការអភិវឌ្ឍន៍ឡើងផ្អែកលើគ្រោងឆ្អឹង Shanhai electrical and electronic architecture និងបំពាក់ជាមួយនឹង Ultrasinic radar ១២ ចំណុច, កាំមរ៉ា ១៣ គ្រាប់ រួមជាមួយ Precision map processor និងប្រព័ន្ធចតរថយន្តពីចម្ងាយ ឬការហៅរថយន្តពីចម្ងាយជាមួយនឹងប្រព័ន្ធសុវត្ថិភាព omnidirectional។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនី Neta Nezha S ទទួលបានការរចនាទ្បើងប្រណិតជាមួយនឹងប៉ាណាមុខបិទជិត អមដោយចង្កៀងមុខរាងស្រួច, កញ្ចក់ចំហៀងឌីជីថល និងផ្ទាំងកញ្ចក់ធំជុំវិញរថយន្ត។

ខណៈដែលខាងក្នុងទទួលបានរចនាទ្បើងទំនើបជាមួយនឹងបច្ចេកវិទ្យាថ្មីៗដូចជា កុងសូលខាងមុខត្រូវបានបំពាក់ដោយអេក្រង់ឌីជីថលដ៍ធំ, អេក្រង់បញ្ឈរ,ដៃ​ចង្កូត​បី​ដែល​មាន​ប៊ូតុង​កែ​សម្រួល, ឧបករណ៍បំពងសំលេង ២១ ចំណុច និងដំបូលបើកខាងលើបែប Panoramic ។

រថយន្តអគ្គិសនី Neta Nezha S បានបំពាក់នូវទ័រអគ្គិសនី ២ ផលិតកម្លាំង ៤៩៨សេះ និងកម្លាំងរមួល ៦០០ញ៉ូតុនម៉ែត្រ ជាមួយនឹងអាគុយដែលមានគុណភាពខ្ពស់ Hozon EPT4.0 អាចបើកបរបានចម្ងាយរហូត ៨០០ គីទ្បូម៉ែត្រក្នុងការសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម