Bentley លក់ឡានចំណេញលុយបានជាង ៤០០លានដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Bentley ទើបបានបញ្ចេញរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២១ ដោយពេញមួយឆ្នាំកន្លងទៅ ក្រុមហ៊ុនអាចរកប្រាក់ចំណេញបាន ៣៨៩លានអឺរ៉ូ (ប្រមាណ ៤២៩លានដុល្លារ) ដែលកើនឡើង ៣៦៩លានអឺរ៉ូ បើធៀបនឹងប្រាក់ចំណេញកាលពីឆ្នាំ២០២០។

កាលពីឆ្នាំកន្លងទៅ Bentley អាចលក់រថយន្តបានចំនួន ១៤ ៦៥៩គ្រឿង កើនឡើង ៣១% ធៀបនឹងឆ្នាំ២០២០ ខណៈដែលបានប្រាក់ចំណូលដែលទទួលបានគឺមានប្រមាណ ៣,១៩ពាន់លានដុល្លារ ហើយម៉ូដែលដែលលក់ដាច់ជាងគេគឺរថយន្ត SUV Bentayga ដែលមានចំណែកប្រមាណ ៤០% នៃចំនួនលក់សរុបរបស់ក្រុមហ៊ុន។ 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះដែរ Bentley បានឲ្យដឹងថាខ្លួនបានបណ្ដាក់ទុនទឹកប្រាក់ ៣ពាន់លានអឺរ៉ូ ទៅលើរោងចក្រថ្មីនៅក្រុង Crewe នៃប្រទេស​អង់គ្លេស ដែលរោងចក្រនេះនឹងមានផលិតរថយន្តអគ្គិសនីថ្មីមួយម៉ូដែលជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០២៥តទៅមុខ ខណៈដែល​រថយន្តគ្រប់ម៉ូដែលរបស់ Bentley កំពុងអភិវឌ្ឍន៍បន្ថែមជម្រើសអគ្គិសនីពីលើជម្រើសម៉ាស៊ីនសាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម