SsangYong Motor ប្រកាសរកអ្នកទិញភាគហ៊ុនថ្មី បន្ទាប់ពីកិច្ចព្រមព្រៀងរវាង Edison Motors ត្រូវបានលុបចោល

[បរទេស] ក្រុមហ៊ុន SsangYong Motor បានប្រកាសថា កិច្ចព្រមព្រៀងទិញយកដោយក្រុមហ៊ុនផលិតរថយន្តក្រុងអគ្គិសនី Edison Motors ត្រូវបានលុបចោល ខណៈពេលក្រុមហ៊ុនមិនបានបំពេញការទូទាត់មុនថ្ងៃកំណត់នោះទេ ដោយមន្ត្រី SsangYong បានបញ្ជាក់ថា ពួកគេនឹងស្វែងរកអ្នកទិញថ្មី។

ក្នុងនោះ កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន SsangYong Motor និងក្រុមហ៊ុន Edison Motors បានមានពាក្យចចាមអារ៉ាមតាំងពីខែតុលា ឆ្នាំ២០២១ ហើយភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យានៅខែមករា ឆ្នាំ២០២២។ ការទិញយកភាគហ៊ុនភាគច្រើននៅក្នុង SsangYong នឹងធ្វើឱ្យក្រុមហ៊ុននេះចំណាយទឹកប្រាក់ចំនួន ៣០៥ ពាន់លានវ៉ុន (២៥២ លានដុល្លារ) ជាមួយនឹងការបង់ប្រាក់មុន ១០ភាគរយ ប្រាក់ដែលនៅសល់ចំនួន ២៧៣,៣ ពាន់លានវ៉ុន (២២៧ លានដុល្លារ) ដែលបានកំណត់ត្រឹមថ្ងៃទី ២៥ ខែមីនា ប៉ុន្តែគួរអោយស្តាយមិនបានកើតឡើងតាមកាលកំណត់ឡើយ ដោយបំពានលក្ខខណ្ឌនៃកិច្ចសន្យា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួររំលឹកផងដែរ ភាគហ៊ុន SsangYong ត្រូវបានគ្រប់គ្រងភាគច្រើនដោយ Mahindra & Mahindra ដែលបានទិញភាគហ៊ុន ៧៥ ភាគរយក្នុងឆ្នាំ ២០១០ ហើយក្រុមហ៊ុនបានដាក់ពាក្យសុំផ្តល់ត្រឡប់មកវិញនៅឆ្នាំ ២០២០ ដោយសារក្រុមហ៊ុនមិនអាចសងប្រាក់កម្ចីរបស់ខ្លួនវិញ។ បន្ទាប់ពីបរាជ័យក្នុងការស្វែងរកអ្នកទិញ SsangYong ទីបំផុតបានចូលតុលាការទទួលនៅខែមេសា ឆ្នាំ២០២១។ ក្នុងនោះ Automotive News Europe រាយការណ៍ថា SsangYong បានលក់រថយន្តចំនួន ៨៤ ៤៩៦ នៅឆ្នាំ២០២១ ដែលទាបជាង ២១ ភាគរយនៃឆ្នាំ២០២០។ ការលក់នៅអឺរ៉ុបមានការកើនឡើង ១៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ទោះបីជាស្ថិតនៅកម្រិតទាបដែលមានត្រឹម ១១ ១៣០ គ្រឿង ។

ទោះបីជាមានឧបសគ្គផ្នែកហិរញ្ញវត្ថុក៏ដោយ SsangYong បានធ្វើទំនើបកម្មនៃម៉ូឌែលរថយន្តរបស់ខ្លួន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានបង្ហាញចេញនូវរថយន្ត Korando និង Tivoli ថ្មី ព្រមទាំងអភិវឌ្ឍន៍ថ្មីលើម៉ូឌែល Rexton និង Korando EV អគ្គិសនីសុទ្ធផងដែរ។ លើសពីនេះ SsangYong បានសាកល្បងនូវរថយន្ត Jeep-like X200 និង J100 ដ៏រឹងមាំទាំងក្នុងទម្រង់ SUV និង Pickup សម្រាប់ឆ្នាំ ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម