មកមើលរថយន្ត​ Mercedes ប្រណីតពាសដែក តម្លៃ ១,៥ លានដុល្លារ

រថយន្ត​ Mercedes-Benz S-Class ជំនាន់​ចុង​ក្រោយ​មាន​ចែក​ចេញ​ជា​បួន​ប្រភេទ​ក្នុង​នោះ​រួម​មាន​ប្រភេទ Sedan, ប្រភេទ​តួ​ខ្លួន​វែង, ប្រភេទ​ Maybach និង​ប្រភេទ​ពាស​ដែក Pullman Guard។

ចំពោះ​ប្រភេទ Mercedes-Maybach S600 Pullman Guard ឆ្នាំ ២០១៩ គឺ​មាន​បំពាក់​នូវ​អាវ​ក្រោះ​ការពារ​ពិសេស​ដែល​អាច​ការពារ​អ្នក​ដំណើរ​បាន​ពេល​រថយន្ត​រង​ការ​វាយ​ប្រហារ។ សូម្បី​តែ​កង់​រថយន្ត​ក៏​អាច​ធន់​នឹង​គ្រាប់​កាំភ្លើង ហើយ​នៅ​ផ្នែក​ខាង​ក្រោយ​មាន​ដំបូល​ការងារ​​ក្នុង​ករណី​មាន​ភេរវកម្ម​។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ពាស​ដែក​នេះ​មាន​ប្រវែង​រហូត​ដល់ ៦,៥ ម៉ែត្រ និង​មាន​ទម្ងន់​ ៥,៦ តោន​ឯណោះ។ រថយន្ត​​អាច​រុញ​ច្រាន​ទៅ​មុខ​ដោយ​ប្រើ​ម៉ាស៊ីន Twin-Turbo ១២ ស៊ីឡាំង ដែល​អាច​ផលិត​កម្លាំង​បាន​ ៥២៣ សេះ។

ដោយ​មិន​រាប់​បញ្ចូល​រថយន្ត​ Mercedes AMG One ដែល​អស់​ស្តុក​ទៅ​ហើយ​នោះ រថយន្ត​ S600 Pullman Guard ឆ្នាំ ២០១៩ នេះ​ជា​រថយន្ត​ថ្លៃ​ជាង​គេ​របស់ Mercedes ដែល​មាន​តម្លៃ​ចាប់​ពី ១,៥៦ លាន​ដុល្លារ​ឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម