Mercedes-Benz បញ្ចេញរូបភាព teaser ដំបូងនៃរថយន្ត Mercedes-Benz EQS SUV មុនពេលបង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz បានធ្វើការបញ្ចេញរូបភាពដំូង teaser នៃរថយន្ត Mercedes-Benz EQS SUV មុនពេលត្រូវដាក់លក់ជាផ្លូវការនៅទូទាំងពិភពលោកនៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២២ ខាងមុខនេះ។

សម្រាប់រថយន្តប្រភេទ SUV អគ្គិសនីនេះ​នឹង​ក្លាយ​ជា​ម៉ូដែល​ទី​បី​នៃ​ម៉ាក​យីហោ​ដែល​ប្រើប្រាស់ជាមួយគ្រោងឆ្អឹង Modular platform ​​ថ្មី​របស់​ខ្លួន។ ​សម្រាប់​រថយន្ត​អគ្គិសនីការ​រចនា​ផ្នែក​ខាង​ក្រៅ​ភ្ជាប់​មក​ជាមួយ​ប៉ាណាមុខ​បិទ​ជិតជាប់ជាមួយចង្កៀង​មុខប្រភេទ LED កញ្ចក់មើលក្រោយ ចំហៀងមានរាងមូល មានភាពស្រស់ស្អាត និងប្រណិត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមរូបភាពត្រូវបានបែកធ្លាយផ្នែកខាងក្នុងរបស់ EQS SUV ពីមុន ឃើញមានការរួមបញ្ចូលគ្នា Super-connected Hyperscreen ជាមួយនឹងបច្ចេកវិទ្យា OLED កោង ប្រព័ន្ធនេះត្រូវបានបំពាក់ដោយ CPU 8-core ប្រព័ន្ធអង្គចងចាំ 24GB និងបន្ទះឈីប NVIDIA Xavier AI  ភ្លើងលម្អខាងក្នុងរថយន្ត ៧ ពណ៌ ឧបករណ៍បំពងសំឡេងម៉ាក Dolby Atmos និងប្រព័ន្ធបន្សុទ្ធខ្យល់ក្នុងរថយន្ត 6 MOOD Mimosa”។

ចំពោះ រថយន្ត EQS SUV នឹងក្លាយជាប្រភេទ Crossover អគ្គិសនីទី ៤ បន្ទាប់ពី EQA, EQB និង EQC ដែលមានស្រាប់ នឹង​ត្រូវ​ផលិត​នៅ​រោងចក្រ Tastalusa ក្នុង​សហរដ្ឋ​អាមេរិក រួម​ជាមួយ EQE SUV ខ្នាតតូច។

បើ​និយាយ​ពី​លក្ខណៈ​បច្ចេកទេស ក្រុមហ៊ុន Mercedes មិន​បាន​​ផ្តល់​ព័ត៌មាន​លម្អិត​ទាក់​ទង​នឹង EQS SUV ឡើយ ហើយព័ត៌មានតែមួយគត់ដែលបានបញ្ជាក់នាពេលបច្ចុប្បន្ននេះគឺថាវានឹងអាចបើកបរបានដល់ទៅ ៦០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង នឹងបានបន្ថែមជម្រើសរបៀបបើកបរ off-road ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម